ជីវិតកម្សាន្ដ
ក្រោយឮថាលែងប្រពន្ធមកយក Janie តួប្រុស Aum ចេញមុខបកស្រាយភ្លាមៗ
បន្ទាប់ពីមានរឿងក្ដៅគគុកពាក្យចចាមអារ៉ាមអំពីអក្សរកាត់ដែលគេបង្ហោះលើអ៉ិនធើណេតថា គូស្នេហ៍តារាថៃ១គូស្ងាត់ៗប្រុងលែងលះប្រពន្ធ ហើយចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាសម្ងាត់។ ដោយអក្សរកាត់ទាំងនោះត្រូវបានគេសម្ដៅដល់ Passin Reungwoot, Janie Tienphosuwan និង Aum Athichart។
បន្ទាប់ពីរឿងរ៉ាវចាកស្រះ នាំឲ្យទស្សទាយពីតារាដែលលែងលះគ្នានោះ នាពេលថ្មីៗតារាប្រុសជំនាន់ចាស់លោក Aum Athichart ស្រាប់តែមុខបកស្រាយតាមរយៈបទសម្ភាសជាមួយពិធីករព័ត៌មានកម្សាន្តដ៏ល្បី Jacqueline នៃក្រុមហ៊ុន Thairath Entertainment ថា វាមិនមែនជាព័ត៌មានពិតទាល់តែសោះ! លោកបានបើកចំហអំពីទំនាក់ទំនងរបស់ខ្លួនជាមួយ Janie ដោយបញ្ជាក់ថា លោកមានភាពស្និទ្ធស្នាលដូចបងប្អូនបង្កើតតាំងពីនៅក្មេងមកម្ល៉េះ។ ប៉ុន្តែជុំវិញបញ្ហាបែកបាក់ជាមួយភរិយា លោកមិនចង់បកស្រាយអ្វីឡើយ ។
ទន្ទឹមគ្នានោះទៀតដែរ តារាប្រុសវ័យ៤៣ឆ្នាំមិនបានបញ្ចាក់ច្បាស់ៗអំពីដំណឹងនៃការលែងលះភរិយគឺតារាស្រី Myria Benedett សូម្បីតែបន្តិចណាឡើយ។ ប៉ុន្តែអ្វីដែលលោកចង់បកស្រាយគឺទាក់ទិននឹង Janie តែប៉ុណ្ណោះថាភាពស្និតរមួតរបស់អ្នកទាំងពីរត្រឹមជាបងប្អូនប៉ុណ្ណោះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសចេញដីកាកោះហៅតារាសម្ដែង និងពិធីករ Rattapoom ពាក់ព័ន្ធ Icon Group
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


