ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីត ប្រហារជីវិតអ្នកទោសជាង ៣០០នាក់នៅក្នុងឆ្នាំ២០២៤
បើយោងតាមទិន្នន័យពីទីភ្នាក់ងារព័ត៌មាន AFP មនុស្សជាង ៣០០នាក់ ត្រូវបានតុលាការអារ៉ាប៊ីសាអូឌីត កាត់ទោសប្រហារជីវិតនៅក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាដ៏ខ្ពស់បំផុតមួយមិនធ្លាប់មាន។

កាលពីថ្ងៃអង្គារ ករណីប្រហារជីវិតចុងក្រោយ បានធ្វើឡើងលើអ្នកទោសចំនួន ៤នាក់ ដោយក្នុងនោះ ៣នាក់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន និងម្នាក់ទៀតករណីឃាតកម្ម។ បើគិតទាំងករណីចុងក្រោយនេះ ការប្រហារជីវិតអ្នកទោសរបស់អារ៉ាប៊ីសាអូឌីត នាឆ្នាំនេះ មានចំនួនសរុប ៣០៣ករណី។
កាលពីឆ្នាំ២០២៣ ទោសប្រហារជីវិតនៅអារ៉ាប៊ីសាអូឌីត បានធ្វើឡើងចំនួន ១៧០ករណី និងនៅឆ្នាំ២០២២ មាន ១៩៦ករណី។
យោងតាមរបាយការណ៍ពីអង្គការលើកលែងទោសអន្តរជាតិ អារ៉ាប៊ីសាអូឌីត ជាប់ចំណាត់ថ្នាក់ទី៣ជាប្រទេសដែលមានការកាត់ទោសប្រហារជីវិតច្រើនជាងគេនៅឆ្នាំ២០២៣ បន្ទាប់ពីចិន និងអ៊ីរ៉ង់។
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ធ្លាប់បានលើកឡើងថា ទោសប្រហារជីវិតធ្វើឡើងទាល់តែចុងចោទប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបំផុត ហើយការអនុវត្តការកាត់ទោសរបៀបនេះ គឺចាំបាច់ខ្លាំងដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


