សន្តិសុខសង្គម
ការសាងសង់ព្រះអង្គធំនៅលើជញ្ជាំងភ្នំសំពៅ នឹងបញ្ចប់ក្នុងរយៈពេល៣ខែទៀត មុនរដូវចូលឆ្នាំ
អស់រយៈពេលរាប់សិបឆ្នាំមកហើយដែលការសាសង់រូបព្រះអង្គធំ នៅលើជញ្ជាំងភ្នំសំំពៅនៅមិនទាន់រួចរាល់
ក្រោយពីរូប២ផ្ទាំងអមសងខាងព្រះអង្គធំផ្សេងទៀត ត្រូវបានសាងសង់រួចរាល់ជាយូរមកហើយនោះ។ ហើយការសាងសង់ព្រះអង្គធំប្រើរយៈពេលរាប់សិបឆ្នាំនេះ ធ្វើឲ្យប្រជាពលរដ្ឋ និងមហាជនតែងតែរិះគន់លើអាជ្ញាធរខេត្តជាហូរហែផងដែរ។

បើតាមប្រភពពីជាង ការសាងសង់យឺត គឺមកពីខ្វះថវិកាទើបចេះតែធ្វើឲ្យដំណើរការសាងសង់យឺត ខណៈថ្លៃជាងក៏នៅជំពាក់ដែលទាំងនេះធ្វើឲ្យជាងជំនាញអស់ទឹកចិត្ត និងផ្អាកសកម្មភាពជាញឹកញ៉ាប់។ ប្រភពដដែលថា កន្លងមកអាជ្ញាធរធ្លាប់យកជាងថ្មីមកសាងសង់ជំនួសដែរ តែជាងនោះថាខ្លួនធ្វើមិនកើតទេ(ខ្វះជំនាញ)។ ដោយសាតែកត្តានេះ ទើបតំណាងសប្បុរសបាននិមន្តព្រះអង្គព្រះនាម អុីវ យក់សឺន ជួយជ្រុំជ្រែងបន្តការសាងសង់ព្រះអង្គធំ ហើយព្រះអង្គក៏បានរៃអង្គាសថវិកាពីសប្បុរសតាមសន្ធាជ្រះថ្លា ដើម្បីសាងសង់បញ្ចប់ តែត្រូវបានរាំងស្ទះពីអភិបាលរងខេត្តម្នាក់ ដោយបញ្ឃប់ការរៃអង្កាសប្រាក់បន្តទៀត ហើយឲ្យលោកនិមន្តចេញពីការរដ្ឋានសាងសង់។

បើតាមសង្ឃដីការរបស់ព្រះសង្ឃអង្គនោះ មានសង្ឃដិការថា “អភិបាលរងខេត្តបាត់ដំបងបង្កបញ្ហារករឿងមិនចេះចប់មិនចេះហើយ នៅការដ្ឋានចម្លាក់ព្រះអង្គធំជើងភ្នំសំពៅ បញ្ឈប់ជាងបណ្តេញព្រះសង្ឃ ដែលលោកទទួលបន្ទុកមើលការខុសត្រូវនៅទីនោះម្តងហើយម្តងទៀត ចម្លាក់ព្រះអង្គធំភ្នំសំពៅជិតរួចជាស្ថាពរហើយ តែបែរជាអភិបាលរងខេត្តបាត់ដំបងមកបញ្ឈប់ជាងមិនអោយឆ្លាក់បន្ត និងប្រជុំបណ្តេញព្រះសង្ឃមិនអោយគង់នៅទីនោះ ហើយចង់ដណ្តើមយកមកធ្វើខ្លួនឯងវិញ”។ ប៉ុន្តែ ព្រះអង្គថា ការចម្រូងចម្រាស់នេះ ក្រោយការប្រជុំចប់នៅសាលាស្រុកបាណន់ កាលពីរសៀលម៉ោង០២ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដែលមានលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង និងលោក ស្រេង សុខា អភិបាលស្រុកបាណន់ រួមនិងលោកមេឃុំភ្នំសំពៅ ព្រមទាំងសប្បុរសជន និងព្រះសង្ឃផង ក៏បានសម្របសម្រួលគ្នា
ដោយខាងសប្បុរសប្រគល់ឲ្យអាជ្ញាធរខេត្តជាអ្នកបន្តការសាងសង់ ហើយអាជ្ញាធរខេត្តក៏សម្រេចឲ្យព្រះអង្គជួយជ្រុំជ្រែងដដែល ហើយថ្លៃជំពាក់ជាងព្រះអង្គក៏បានសងចំនួន២មុឺនដុល្លាហើយដែរ។

ព្រះអង្គបញ្ជាក់ក្នុងអង្គប្រជុំថា ទីតាំង ឬដីដែលបានសាងសង់បូជនីយ៍ដ្ឋានទល់មុខព្រះអង្គធំជើងភ្នំសំពៅ គឺជាទីតាំងដីដែលសប្បុរសជនដោះស្រាយសំណងគោលនយោបាយរួចហើយនោះ ទុកសម្រាប់ជូនអាជ្ញាធរ ឃុំ ស្រុក ខេត្ត ដើម្បីបម្រើ និងអភិវឌ្ឌន៍ជូនជាតិ ជូនសាសនា មិនសម្រាប់បំរើដល់បុគ្គលណាម្នាក់នោះទេ។ ភិក្ខុ អុីវ យក់សឺន បន្តថា ការបន្តការសាងសង់ព្រះអង្គធំនេះ នឹងរួចរាល់ក្នុងរយៈពេល៣ខែទៀត គឺមុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ហើយនៅថ្ងៃទី៧ខែធ្នូនេះ ក៏មានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីផងដែរ ដើម្បីអង្គាសបច្ច័យសាងសង់ព្រះអង្គធំឲ្យរួចរាល់ ពិធីបុណ្យនេះបានផ្តើមឡើងដោយសម្តេចក្រឡាហោម រួមនឹងថ្នាក់ដឹងនាំកំពូលៗជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍លើសំណើសុំអនុញ្ញាតសាងសង់បន្តព្រះពុទ្ធរូប និងពុទ្ធប្រវត្តិ ដោយឆ្លាក់លើជញ្ជាំងថ្មភ្នំសំពៅ ស្ថិតនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង របស់លោក តាំង ម៉េងហ៊ុន លោកជំទាវឧកញ៉ា ឌី ប្រឹម និងលោក សំ តាំងហន ។ ក្នុងនោះរដ្ឋបាលខេត្តក៏បានបញ្ជាក់ថា ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសម្របសម្រួលដោះស្រាយផលប៉ះពាល់នានាជាយថាហេតុ ដែលកើតចេញពីការអនុវត្តគម្រោងនេះ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល