ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ដាក់បម្រាមធ្វើដំណើរចេញក្រៅប្រទេសលើលោក Yoon
នៅថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០២៤ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានដាក់បម្រាមធ្វើដំណើរចេញក្រៅប្រទេសលើលោកប្រធានាធិបតី Yoon Suk Yeol ជាផ្លូវការហើយ។

បម្រាមនេះកើតឡើងស្របពេលប៉ូលិសក៏បើកការស៊ើបអង្កេតបទបំបះបំបោរលើមេដឹកនាំវ័យ៦៣ឆ្នាំរូបនេះផងដែរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកយ៉ាងតក់ក្រហល់ កាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូ ដែលរុញប្រទេសកូរ៉េខាងត្បូង ឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ ត្បិតច្បាប់នេះមានរយៈពេលខ្លីក៏ដោយ។
មុននេះមួយថ្ងៃ អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong-hyun ក៏ត្រូវប៉ូលិសចាប់ខ្លួនផងដែរ ជុំវិញតួនាទីរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកពីសំណាក់លោក Yoon។

ជម្លោះនយោបាយ កំពុងរួបរឹតប្រទេសកូរ៉េខាងត្បូង ក្រោយការប្រកាសច្បាប់នេះ ខណៈគណបក្សប្រឆាំង បានចោទប្រកាន់លោក Yoon ពីបទក្បត់ជាតិ រីឯប្រជាជនយ៉ាងច្រើន បាននាំគ្នាចេញធ្វើបាតុកម្មទាមទារឲ្យលោកចុះចេញពីតំណែង។
ក្រោយការប្រកាសច្បាប់នោះមិនបានប៉ុន្មានផង គណបក្សប្រឆាំងបានដាក់ញត្តិប្តឹងដកតំណែងលោក Yoon ប៉ុន្តែគ្រប់យ៉ាងត្រូវបរាជ័យ។ សភាកូរ៉េខាងត្បូង មិនអាចបោះឆ្នោតអាចដកតំណែងលោក Yoon បានទេ ហើយក៏មិនអាចបង្កើតក្រុមប្រឹក្សាស៊ើបអង្កេតលើភរិយាប្រធានាធិបតីបានដែរ។

ការបរាជ័យទាំងពីរករណីនេះ គឺដោយសារសមាជិកសភាគណបក្សកាន់អំណាចរបស់លោក Yoon ដែលមាន១០៨សំឡេង មិនបានបោះឆ្នោតគំាទ្រលើសេចក្តីស្នើច្បាប់របស់គណបក្សប្រជាធិបតេយ្យដែលមានសមាជិក១៩២សំឡេង និងត្រូវការតែ៨សំឡេងទៀតប៉ុណ្ណោះដើម្បីបង្រ្គប់កូរ៉ុម២ភាគ៣ ដើម្បីដកហូតអំណាចប្រធានាធិបតី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Han Dong-Hoon ដែលជាមេដឹកនាំគណបក្សកាន់អំណាច បានប្រកាសថា ត្បិតតែលោកប្រធានាធីបតី Yoon រួចផុតពីបណ្តឹងដកតំណែងក៏ពិតមែន ប៉ុន្តែលោក Yoon នឹងចុះចេញពីអំណាច ហើយនឹងលែងពាក់ព័ន្ធជាមួយកិច្ចការរដ្ឋអ្វីទៀតហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


