សន្តិសុខសង្គម
កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមក្មេងទំនើង ១៣ នាក់ បង្កហិង្សា ៥ ករណី
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ និងបង្ហាញមុខជាសាធារណៈ ជនសង្ស័យលួច និងក្រុមក្មេងទំនើង ៤ ក្រុម មានចំនួន ១៣ នាក់ ដែលតែងតែបង្កហិង្សា ៥ ករណី បណ្ដាលឲ្យជនរងគ្រោះស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់។

ដោយមានបទបញ្ជាពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ១៣ នាក់ កាលពីថ្ងៃទី ៦-៧ និងថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤។ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ និងក្រុមក្មេងទំនើងឈ្មោះ ក្រុម ដើមពោធិ៍(DP),ក្រុមបឹងសាឡាងស្រួល (BSL),ក្រុមទឹកថ្លា (TTK) ក្រុមកាហ្វេកែងចិន (CKJ) សរុបចំនួន ១៣ នាក់ ដែលបានប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយកាប់គ្នា) ចំនួន ៥ ករណី យកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបានបង្ហាញមុខជាសាធារណៈមានចំនួន ១៣ នាក់ ក្នុងនោះ ១-ឈ្មោះ សៅ សង្ខារមីន ហៅ ចាក់គូ ភេទប្រុស អាយុ ២១ ឆ្នាំ , ២-ឈ្មោះ សាន់ ហានស៊ុង ភេទប្រុស អាយុ ១៧ ឆ្នាំ , ៣-ឈ្មោះ ម៉េង លីធឿន ភេទប្រុស អាយុ ១៦ ឆ្នាំ , ៤-ឈ្មោះ ម៉េត ភក្ត្រា ភេទប្រុស អាយុ ១៧ ឆ្នាំ ,៥-ឈ្មោះ យូ គីមហ៊ាង ភេទប្រុស អាយុ ១៧ ឆ្នាំ , ៦-ឈ្មោះពិន សៀវលិក ភេទប្រុស អាយុ ១៦ ឆ្នាំ , ៧-ឈ្មោះ ភា រ៉ាដូ ភេទប្រុស អាយុ ១៦ ឆ្នាំ , ៨-ឈ្មោះ តាំង លីឆាយ ភេទប្រុស អាយុ ១៦ ឆ្នាំ , ៩-ឈ្មោះ ហៃ វឌ្ឍនា ហៅ វឌ្ឍន៍ ភេទប្រុស អាយុ ១៦ ឆ្នាំ , ១០-ឈ្មោះ វី ចរិយា ហៅ ខ្មៅ ភេទប្រុស អាយុ ១៦ ឆ្នាំ , ១១-ឈ្មោះ អន សុវណ្ណា ហៅ វណ្ណា ភេទប្រុស អាយុ ១៦ ឆ្នាំ , ១២-ឈ្មោះ សែម ភត្រា ភេទប្រុស និង ១៣-ឈ្មោះ ឃន ពេជ្រ ភេទប្រុស អាយុ ១៩ ឆ្នាំ។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១៣ នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


