Connect with us

សន្តិសុខសង្គម

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

បានផុស

នៅ

កម្មករដឹកខ្សាច់តាមទូកម្នាក់ បានលិចបាត់ក្នុងទន្លេ ខណៈទូកអែបច្រាំង ស្រាប់តែច្រាំងទន្លេបានបាក់សង្កត់មកលើទូក កាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ នេះ ស្ថិតនៅភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់សមត្ថកិច្ចបានសរសេរថា នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ទូកដឹកខ្សាច់ ១ គ្រឿង មានមនុស្សចំនួន ៤ នាក់ នៅលើទូក ទី១.ឈ្មោះ ឈួន ឈុន ភេទប្រុស អាយុ ៤៥ ឆ្នាំ នៅភូមិឬស្សី ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ (ម្ចាស់ទូក) ទី២.ឈ្មោះ ឃិន ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិបារាយ ឃុំកពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (កម្មករ) ទី៣.ឈ្មោះ ឃុន ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (កម្មករ) និង ទី៤.ឈ្មោះ សឿ សឹង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានស្រុកកំណើតនៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (បានបាត់ខ្លួន)។

សមត្ថកិច្ចបានបន្តថា ទាំង ៤ នាក់ បានដឹកខ្សាច់មកឲ្យម្ចាស់សិប្បកម្មលក់ខ្សាច់ ឈ្មោះ ហេង វុទ្ធា ភេទប្រុស អាយុ ៣៩ ឆ្នាំ នៅភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លុះដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ៤ ទៀបភ្លឺ ច្រាំងទន្លេបានបាក់សង្កតទូក បណ្តាលឱ្យបាត់ឈ្មោះ សឿ សឹង , ប៉ុន្តែ (ទូកអត់លិច)។


 
ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅផ្នែកជំនាញឱ្យចុះស្រាវជ្រាវករណីនេះហើយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម