Connect with us

ព័ត៌មានជាតិ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ តំបន់ផ្សារព្រៃទា

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ បរិស្ថាន​អនាម័យ ជាពិសេស​បញ្ហា​កក​ស្ទះ​ចរាចរណ៍ និង​ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ឲ្យ​ចូលរួម​សហការ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​លើ​ដង​ផ្លូវ​លេខ 86k ចាប់ពី​ព្រំប្រទល់​សង្កាត់​កា​កាប​ទី ២ ឆ្លងកាត់​ផ្សារ​ព្រៃទា រហូត​ទៅ​ដល់​ព្រំប្រទល់​សង្កាត់​សំរោងក្រោម និង​អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី រក្សា​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ជាពិសេស​កម្មករ-កម្មការិនី​រោងចក្រ កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តំបន់​ខាង​លើ​នេះ​ដែរ សង្កេត​ឃើញ​ថា​អាជីវករ​បាន​ចូលរួម​សហការ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ដាក់​សម្ភារៈ​លក់ដូរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣៩ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​

នយោបាយ៣ ម៉ោង មុន

សម្ដេចតេជោភ្ញាក់ផ្អើល​ចំពោះ​ការ​ស្រង់មតិពី​ពលរដ្ឋថៃដែល​បង្ហាញ​ការ​ជឿលើ​សម្ដេច​ជាង​លោក​ថាក់ស៊ីន

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម២៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចបន្តបង្ក្រាបទីតាំងបង្កប់Online Scams នៅភ្នំពេញ​បានមួយ​ទីតាំង​បន្ថែម​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម