ព័ត៌មានអន្ដរជាតិ
សភាកូរ៉េខាងត្បូងកំពុងដំណើរការបោះឆ្នោតទម្លាក់ប្រធានាធិបតី Yoon Suk Yeol

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
- ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ទំនងអស់វាសនាដឹកនាំកូរ៉េខាងត្បូងចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បើសិនសភាកូរ៉េខាងត្បូងបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ព្យួរតំណែងលោក Yoon Suk Yeol ពីអំណាច ដោយសារតែការប្រកាសដាក់ច្បាប់អាជ្ញាសឹកកាលកពីសប្តាហ៍មុន។
- សភាកូរ៉េខាងត្បូងដែលគ្រប់គ្រងដោយសម្ព័ន្ធគណបក្សប្រជាធិបតេយ្យ មានសំឡេងរហូតដល់ទៅ១៩២ក្នុងចំណោមសមាជិកសភាសរុប៣០០ ហើយសម្ព័ន្ធគណបក្សប្រជាធិបតេយ្យត្រូវការតែ៨សំឡេងទៀតប៉ុណ្ណោះពីគណបក្សអំណាចប្រជាជនដែលគ្រប់គ្រងអំណាច។
- ប្រធានាធិបតី Yoon Suk Yeol ប្រឈមការបោះឆ្នោតទម្លាក់ប្រកបដោយជោគជ័យនៅក្នុងការបោះឆ្នោតលើកទី២នេះ ក្រោយ លោក Han Dong-hoon ប្រធានគណបក្សអំណាចប្រជាជនប្រកាសគាំទ្រការបោះឆ្នោតសភាដកហូតដំណែងលោក Yoon ដោយសារតែគ្មានឃើញការរីកចម្រើននៃបំណងលាលែងពីសំណាក់លោក Yoon ក្នុងរយៈពេល១សប្តាហ៍។
- ក្រោយបាត់មុខជាសាធារណៈជិត១សប្តាហ៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបង្ហាញមុខជាសាធារណៈប្រកាសតស៊ូរហូតដល់ទីបញ្ចប់ដោយមិនចុះចេញពីអំណាច។
- លោក Yoon Suk Yeol បាននិយាយកាលថ្ងៃព្រហស្បតិ៍ថា៖«មិនថាគេចោទប្រកាន់ខ្ញុំ ឬស៊ើបអង្កេតខ្ញុំទេ ខ្ញុំនឹងប្រឈមមុខទាំងអស់»។
- ក្នងការនិយាយកាលថ្ងៃ ព្រហស្បតិ៍ ប្រធានាធិបតីកូរ៉េខាងត្បូងបានចោទបក្សប្រឆាំងថាបានរុញប្រទេសចូលទៅក្នុង «វិបត្តិជាតិ» ដោយនិយាយថា៖«រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងដ៏ធំ បានក្លាយជាបិសាចដែលបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៃលទ្ធិប្រជាធិបតេយ្យសេរី»។
- លោក Han Dong-hoon ប្រធានគណបក្សអំណាចប្រជាជនដែលដកសេចក្តីទុកចិត្តពី លោក Yoon Suk Yeol បានប្រកាសថា៖«យើងព្យាយាមរកមធ្យោបាយប្រសើរជាងបោះឆ្នោតបណ្តេញចេញ (Impeachment) ប៉ុន្តែមធ្យោបាយផ្សេងៗនោះហួសពេលហើយ»។
- លោក Han Dong-hoon ប្រធានគណបក្សអំណាចប្រជាជន បាននិយាយថា៖«ការព្យួរដំណែងប្រធានាធិបតីតាមរយៈការបោះឆ្នោតបណ្តេញចេញជាមធ្យោបាយតែមួយគត់សម្រាប់ពេលនេះ ដើម្បីការពារប្រជាធិបតេយ្យ និងសាធារណៈរដ្ឋកូរ៉េ»។
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


