ជីវិតកម្សាន្ដ
នារីដែលចោទ វណ្ណថាន ចម្លងរោគ ចេញមុខសុំទោស ខណៈរឿងផ្ទាល់ខ្លួនផ្សេងទៀត ដោះស្រាយមុខច្បាប់
ក្រោយតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណថាន ប្រកាសថា ទុកឱ្យច្បាប់ជាអ្នកដោះស្រាយជុំវិញករណីដែលនារីម្នាក់ឈ្មោះ កុល ធីតា បានលាតត្រដាងពីជំងឺរបស់ខ្លួន ដោយចោទលោក លី វណ្ណថាន ថាបានចម្លងជំងឺកាចសាហាវដល់ខ្លួនមិនបានប៉ុន្មានផង មុននេះ នារីរូបនោះ បានបង្ហាញលទ្ធផលនៃបញ្ហាសុខភាពរបស់ខ្លួន ទន្ទឹមនឹងសារសុំទោសផងដែរ។

កញ្ញា កុល ធីតា បានរៀបរាប់ថា “ការផុសមួយនេះ ជាដំបូង ខ្ញុំចង់សុំទោសដល់លោក លី វ៉ាន់ថាន់ជាសាធារណះដែលខ្ញុំបានចោទថាឆ្លងជំងឺ HPV ពីគាត់ហេីយក៏សុំទោសដល់មហាជនដែលធ្វេីឲ្យយល់ច្រឡំថាលោក លីវ៉ាន់ថាន់មានរោគអ្វីផ្សេងៗ។ ហេីយខ្ញុំចង់បញ្ចាក់ពីជំងឺខ្ញុំថាពេលនេះខ្ញុំពិតជាឈឺមែនមិនបានបោកប្រាស់មហាជនឡេីយ! នៅមានរឿងផ្ទាល់ខ្លួនផ្សេងទៀតខ្ញុំសូមដោះស្រាយមុខច្បាប់ អរគុណ”។

គួររំលឹកថា កាលពីជាង ១សប្តាហ៍មុន តាមរយៈគណនី Thida Kol បានទម្លាយសារឆ្លងឆ្លើយ និងលើកឡើងពីបញ្ហាសុខភាពផ្លូវភេទរបស់ខ្លួន ដែលឈានដល់ដំណាក់កាលវះកាត់ ដោយបានចោទលើតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណថាន ។
ក្រោយផ្ទុះឡើងនៃរឿងនេះ មហាជនក៏ដូចជាអ្នកសិល្បៈជាច្រើន មានការភ្ញាក់ផ្អើល និងស្នើដល់សាមុីខ្លួនទាំងសងខាង ថា “បើជាការពិត ម្នាក់គួរប្តឹង ឯម្នាក់ទៀតត្រូវបកស្រាយនិងបញ្ឈប់ការចម្លងទៅកាន់អ្នកមិនដឹងអី” ខណៈតារាចម្រៀងរូបនេះ បានរក្សាភាពស្ងប់ស្ងាត់មួយរយៈទៅហើយ។
យ៉ាងណាមិញ បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់មួយរយ: ទីបំផុតនៅថ្ងៃនេះ តារាចម្រៀងរ៉េបលោក វណ្ណថាន ក៏បានចេញមុខបកស្រាយ និងបំភ្លឺជុំវិញរឿងរ៉ាវនេះ ដោយបញ្ជាក់ថា លោកសម្រេចទុកឱ្យច្បាប់ដោះស្រាយបញ្ជាក់ពីភាពស្អាតស្អំ ស្រោចស្រង់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោកមកវិញ។ ទន្ទឹមនេះ លោកអះអាងដែរថា លោកនឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់លោកទៅកាន់តុលាការ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


