ជីវិតកម្សាន្ដ
មហាជនរិះគន់ថា ការស្លាប់ Lee Sun Kyun ទាំងមូល បែរកាត់ក្ដីឲ្យជនបង្កជាប់គុកត្រឹម ៣ ឬ ៤ឆ្នាំ
ជិតមួយឆ្នាំបន្ទាប់ពីការស្លាប់របស់តារាសម្ដែងប្រុស Lee Sun Kyun ស្ត្រីពីរនាក់ដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះលោកត្រូវបានកាត់ទោសជាផ្លូវការ។ យ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតកូរ៉េជឿថា ការដាក់ទណ្ឌកម្មនេះគឺស្រាលពេក បើប្រៀបធៀបទៅនឹងអ្វីដែលពួកគេបានបង្កទៅលើជនរងគ្រោះនាពេលកន្លងមក។
កាលពីថ្ងៃទី១៩ ខែធ្នូ តុលាការជំនាញព្រហ្មទណ្ឌលេខ៤ នៃតុលាការស្រុក Incheon ប្រទេសកូរ៉េខាងត្បូង បានកាត់ទោសជនបង្ក Kim អាយុ ៣០ ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ៦ ខែ ព្រមទាំងបក្ខពួម្នាក់ទៀតឈ្មោះ Park អាយុ ២៩ឆ្នាំ ជាប់ពន្ធនាគារ ៤ឆ្នាំ ២ខែ។
Kim ត្រូវគេស្គាល់ថាជាអ្នកគ្រប់គ្រងគ្រឹះស្ថានកម្សាន្តពេញវ័យ ហើយក៏ជាអ្នកដែលបានចោទប្រកាន់ Lee Sun Kyun ពីបទប្រើប្រាស់គ្រឿងញៀននៅផ្ទះរបស់នាងផងដែរ។ ជាមួយគ្នានេះ Park គឺជាមិត្តជិតស្និទ្ធរបស់ Kim មិនត្រឹមតែញុះញង់ Kim ប៉ុណ្ណោះទេ ថែមទាំងបង្ខូចឈ្មោះតួសម្ដែងរឿង «Parasite» ដោយផ្ទាល់ទៀតផង។
ចៅក្រម Hong Eun Sook បានសង្កត់ធ្ងន់ថា ជនរងគ្រោះមានការភ័យខ្លាច និងឈឺចាប់ផ្លូវចិត្តដោយសារឧក្រិដ្ឋកម្មរបស់ Kim ទើបសម្រេចចិត្តបញ្ចប់ជីវិតព្រោះតែប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ ខណៈដែលលោកត្រូវប៉ូលិសស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ទោះបីជាកត្តាផ្សេងទៀតបានដើរតួក្នុងការសម្រេចចិត្តរបស់គាត់ក៏ដោយ ក៏គេមិនអាចបដិសេធបានដែរថា Kim និង Park បានរួមចំណែកបង្កបន្ទុកផ្លូវចិត្តរបស់ជនរងគ្រោះ។
ទោះបីជាយ៉ាងណា ព័ត៌មានអំពីការកាត់ទោសស្ត្រីពីរនាក់ដែលបានបង្ខូចកេរ្តិ៍ឈ្មោះសពតារាសម្ដែង Lee Sun Kyun បានធ្វើឲ្យមតិសាធារណៈជនកូរ៉េផ្ទុះឡើងជាថ្មីម្តងទៀត។ មនុស្សជាច្រើនជឿថាការកាត់ទោសនេះគឺស្រាលពេក បើប្រៀបធៀបទៅនឹងការខូចខាតជាក់ស្តែង។
អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិមិនពេញចិត្តនឹងការកាត់ក្ដីរបស់តុលាការខុសៗគ្នាថា គ្រាន់តែដាក់គុក ៣ឆ្នាំកន្លះប៉ុណ្ណោះ តើពួកគេមិនត្រូវបានចោទប្រកាន់ពីបទឃាតកម្មទុកមុនទេឬយ៉ាងណា? សកម្មភាពអ្នកទាំងពីរបានរួមចំណែកដល់ការស្លាប់របស់ Lee Sun Kyun ដូចជាប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយ។ ស្របពេលដែលអ្នកផ្សេងទៀតគិតថា វារឿងកំប្លែង ជីវិតរបស់មនុស្សម្នាក់មានតម្លៃត្រឹមតែការដាក់គុក៣ឆ្នាំកន្លះលើជនបង្កប៉ុណ្ណោះ។ ជាពិសេសគេក៏មិនយល់ថាហេតុអ្វីបានជាអត្តសញ្ញាណរបស់ជនបង្កត្រូការពារទេ។ ស្ត្រីឈ្មោះ Kim គួរតែទទួលបានទោសជាប់ពន្ធនាគារពីរដាច់ដោយឡែកពីគ្នា។ ទោសមួយគឺពីបទភូតកុហក និងជំរិតទារប្រាក់ មួយទៀតពីបទបង្កឲ្យមានមនុស្សស្លាប់ដោយសារភូតកុហក។ ការជាប់ពន្ធនាគារ៣ឆ្នាំកន្លះសម្រាប់ឧក្រិដ្ឋកម្មរបស់នាងគឺហួសហេតុ ហើយមិនមានផលប៉ះពាល់អ្វីដល់រូបនាងឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


