ជីវិតកម្សាន្ដ
ប៉ូគីមថេង សុធីតា លើកទឹកចិត្តនារីគ្រប់រូប ត្រូវចេះច្នៃខ្លួនឯងឱ្យមានតម្លៃ
ដោយសង្កេតឃើញមានមិត្តនារីមួយចំនួន ហាក់មានការបាក់ទឹកចិត្តចំពោះខ្លួនឯង ពិសេសផ្តោតលើរូបសម្ផស្សនោះអតីតម្ចាស់មកុដ Miss Grand Cambodia 2021 ប៉ូគីម ថេងសុធីតា បានផ្ញើសារលើកទឹកចិត្តដល់នារីៗឲ្យត្រូវចេះស្រលាញខ្លួនឯងនិ ងច្នៃខ្លួនឯងឲ្យមានតម្លៃទើបអ្នកដទៃគេត្រូវការ។

បវរកញ្ញា ប៉ូគីមថេង សុធីតា បាននិយាយថា នេះជាសារលើកទឹកចិត្តសម្រាប់មិត្តនារីគ្រប់រូប ជូនចំពោះបងប្អូន ដែលហៅខ្ញុំរាងស្អាត លើលោកនេះ មិនមានស្រីអាក្រក់ទេ មនុស្សស្រីទូទាំងពិភពលោកសុទ្ធតែជាស្រីស្អាត តែម្នាក់ៗមានភាពស្រស់ស្អាតរាងខ្លួនទៅតាមធម្មជាតិ ដែលផ្តល់ឱ្យ មិនមានអ្នកណាកើតមកស្អាតល្អគ្រប់ដប់ទេ។
កញ្ញា សុធីតា បានបន្តថា អ្វីដែលសំខាន់ខ្លួនអ្នកដែលជាម្ចាស់ខ្លួន ស្រលាញ់ខ្លួនបានកម្រិតណា ប្រឹងកែប្រែខ្លួនអ្នកបានកម្រិតណា ច្នៃខ្លួនអ្នកឱ្យមានតម្លៃទើបអ្នកដទៃត្រូវកាចូលស្រលាញ់ខ្លួនឯងឱ្យបានច្រើនបំផុត មុននឹងចង់ឱ្យអ្នកដទៃស្រលាញ់អ្នកដែលជាខ្លួនអ្នក សម្រស់ពិតជាសំខាន់ តែអ្វីដែលចាំបាច់បំផុតថែមទៀតនោះ គឺសុខភាពរបស់អ្នក។
ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិផងដែរពីអ្នកគាំទ្រ ក្រោយឃើញអតីតម្ចាស់មកុដ Miss Grand Cambodia 2021 ប៉ូគីម ថេងសុធីតា ទម្លាយរូបភាពអតីកាល និងពេលបច្ចុប្បន្ន ខណ:មានការលើកឡើងថា
នាងដូចមនុស្ស២ផ្សេងគ្នាអ៊ីចឹង តែទម្រង់មុខពីមុន Cute ខ្លាំងណាស់។

យ៉ាងណាគេឃើញថា Miss Grand Cambodia 2021 រូបនេះ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញា ស្រីស្អាត ប៉ូគឹមថេង សុតធីតា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្តាកម្មវិធីតូចធំនានាបន្តបន្ទាប់។ ខណ:ដែលរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


