សន្តិសុខសង្គម
អភិបាលខេត្តកំពតអំពាវនាវដល់យុវជនសាសនិកឥស្លាមគាំទ្ររាជរដ្ឋាភិបាលនិងចូលរួមថែរក្សាសុខសន្តិភាព
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអំពាវនាវដល់យុវជនសាសនិកឥស្លាមគាំទ្ររាជរដ្ឋាភិបាលនិងចូលរួមថែរក្សាសុខសន្តិភាពឲ្យស្ថិតស្ថេរយូរអង្វែង ព្រោះមានសន្តិភាពទើបធ្វើឲ្យប្រទេសជាតិមានការរីកចំរើន។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ពលរដ្ឋខ្មែរឥស្លាមដែលតែងតែបានជឿជាក់ និងទ្រាំទ្រដល់រាជរដ្ឋាភិបាលរហូតមកនាបច្ចុប្បន្ននេះដែលបានបង្ហាញអំពីការ និងដឹងគុណសងគុណដល់សម្ដេចតេជោ សងគុណដល់ទឹកដីកំណើតដែលយើងបានរស់ឡើងវិញដោយសារថ្ងៃ ៧មករា ឆ្នាំ១៩៧៩។

លោក ម៉ៅ ធនិន បានលើកឡើងថា គ្រប់ជាតិសាសន៍ និងគ្រប់សាសនានៅកម្ពុជា មានថ្ងៃខួបកំណើតទី២ ដូចគ្នា គឺថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយនាំមកនូវសុខសន្តិភាពពេញបរិបូរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ដូច្នេះសូមបងប្អូនខ្មែរឥស្លាមពិសេសយុវជនជំនាន់ក្រោយសូមបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាពពេញមួយជីវិត។

លោកអភិបាលខេត្តកំពត ថ្លែងបែបនេះ ក្នុងពិធីជួបជុំប្រចាំឆ្នាំលើកទី៤ ជាមួយសិស្សនិស្សិត បញ្ញវន្ត និងថ្នាក់ដឹកនាំអ៊ីស្លាម ឆ្នាំ២០២៤ ដែលរៀបចំធ្វើឡើងនៅសាលបូកគោខេត្តកំពត ហើយលោកអភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនសាសនិកឥស្លាមជំនាន់ក្រោយ សូមឲ្យបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមការពារសន្តិភាពឲ្យស្ថិតស្ថេរយូរអង្វែងទៅមុខទៀត។

ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការសម្ព័ន្ធអ្នកអប់រំទិសនិរតី លោក ម៉ាន វណ្ណា បានបញ្ជាក់ថា អង្គការនឹងបន្តខិតខំ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ធនធានជាតិ ដើម្បីរក្សានូវសុខសន្តិភាព និងអភិវឌ្ឍប្រទេស ក៏ដូចសហគមន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ពិធីជួបជុំប្រចាំឆ្នាំលើកទី៤ មានគោលបំណង ឆ្លុះបញ្ចាំងអំពីសកម្មភាព និងលទ្ធផលការងាររបស់អង្គការនាឆ្នាំ២០២៤ និងលើកទឹសដៅសម្រាប់ឆ្នាំ២០២៥ បង្កើនការទំនាក់ទំនងល្អ រឹតចំណងសាមគ្គីភាព រវាងគ្នានឹងគ្នាលើមាគ៌ាត្រឹមត្រូវ យល់ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក ផ្តល់ភាពសប្បាយរីករាយ ផ្តល់ស្នាមញញឹក ផ្តល់ក្តីស្រលាញ់ដល់គ្នា និងដាស់តឿនក្រើនរំលឹកគ្នា ជំរុញគ្នាឱ្យធ្វើអំពើល្អ បោះបង់រាល់អំពើអាក្រក់ និងប្រកាន់យកនូវក្រមសីលធម៌ល្អ៕
អត្ថបទ៖ សឹង រ៉ាត់


-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


