ព័ត៌មានអន្ដរជាតិ
ការនាំចេញសម្លៀកបំពាក់-វាយនភណ្ឌរបស់វៀតណាម រំពឹងកើនខ្ពស់ ដល់ ៤៤ ប៊ីលានដុល្លារ
សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (VITAS) បានឱ្យដឹងថា តម្លៃនាំចេញសម្លៀកបំពាក់-វាយនភណ្ឌរបស់វៀតណាម រំពឹងថាឈានដល់ ៤៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤ កើនឡើង ១១ ភាគរយ ធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VietnamPlus កាលពីថ្ងៃចន្ទ។

ទន្ទឹមនឹងនេះ ការនាំចូលសម្លៀកបំពាក់-វាយនភណ្ឌ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៥ ប៊ីលានដុល្លារអាមេរិក ដោយកើនឡើង ១៥ ភាគរយ និងបង្កើតបានជាអតិរេកពាណិជ្ជកម្មលើវិស័យនេះ ចំនួន ១៩ ប៊ីលានដុល្លារ ដោយកើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំមុន។
អ្នកជំនាញបានលើកឡើងថា ក្រុមហ៊ុនជាច្រើនក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ បានកត់ត្រាពីកំណើននៃការបញ្ជាទិញសម្រាប់ទាំងឆ្នាំ ២០២៤ និង ២០២៥។ លើសពីនេះ ទោះបីជាសេដ្ឋកិច្ចសកលស្ថិតក្នុងភាពស្រពិចស្រពិល ថ្លៃដឹកជញ្ជូនប្រែប្រួល ការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មមានភាពយឺតយ៉ាង ហើយការវិនិយោគសកលត្រូវបានកត់បន្ថយក៏ដោយ ក៏ឧស្សាហកម្មកាត់ដេរ-វាយនភណ្ឌរបស់វៀតណាម នៅតែរក្សាបាននូវកំណើនដ៏រឹងមាំរបស់ខ្លួន។

សម្រាប់ឆ្នាំ ២០២៥ វៀតណាមរំពឹងថា ការនាំចេញលើវិស័យដដែល នឹងកើនដល់ ៤៨ ប៊ីលានដុល្លារ។
យ៉ាងណាមិញ អ្នកជំនាញបានចង្អុលបង្ហាញថា ការនាំចេញទៅកាន់សហភាពអឺរ៉ុបនៅតែមានកម្រិតតិចតួច។ ជាមួយគ្នានោះ បញ្ហាប្រឈមដ៏សំខាន់សម្រាប់ឧស្សាហកម្មគឺបញ្ហាប្រភពវត្ថុធាតុដើម ដែលភាគច្រើនត្រូវបាននាំចូលពីប្រទេសចិន និងប្រទេសក្រៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនផ្សេងទៀត៕
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


