ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន ត្រាំ មិនឲ្យសាកល្បងអាវុធនុយក្លេអ៊ែរ
កាលពីថ្ងៃសុក្រទី២៧ខែធ្នូឆ្នាំ២០២៤ រុស្ស៊ី បានព្រមានលោក ដូណាល់ ត្រាំ កុំឲ្យបើកដំណើរការឡើងវិញនូវការសាកល្បងអាវុធនុយក្លេអ៊ែរ នៅពេលដែលគាត់ចូលកាន់តំណែងនៅឆ្នាំក្រោយ ដោយបន្ថែមថា ខ្លួននឹងឆ្លើយតបទៅនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកជាក់ជាមិនខាន។

លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអះអាងថា លោក ត្រាំ ធ្លាប់បានពិចារណាលើការផ្លាស់ប្ដូរសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។
លោក Ryabkov បាននិយាយថា៖ «ស្ថានភាពអន្តរជាតិ គឺពិបាកខ្លាំងណាស់នៅពេលនេះ។ គោលនយោបាយរបស់អាមេរិកនៅក្នុងទិដ្ឋភាពផ្សេងៗគឺអរិភាពយ៉ាងខ្លាំងចំពោះយើងនាពេលបច្ចុប្បន្ននេះ»។
ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ឆ្នាំ២០១៧-២០២១ ជាប្រធានាធិបតី រដ្ឋបាលរបស់លោកបានពិភាក្សាថាតើត្រូវធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់អាមេរិកដែរឬក៏អត់ គិតចាប់តាំងពីការសាកល្បងចុងក្រោយនាឆ្នាំ១៩៩២។
ក្រោយសម័យសូវៀត រុស្ស៊ីមិនបានធ្វើតេស្តនុយក្លេអ៊ែរទេ។ សហភាពសូវៀតបានសាកល្បងចុងក្រោយក្នុងឆ្នាំ១៩៩០។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីនឹងពិចារណាសាកល្បងអាវុធនុយក្លេអ៊ែរ បើសហរដ្ឋអាមេរិកធ្វើវាមុន។
ចាប់តាំងពីសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩១ មានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលបានសាកល្បងអាវុធនុយក្លេអ៊ែរ ដូចជា សហរដ្ឋអាមេរិកបានសាកល្បងចុងក្រោយក្នុងឆ្នាំ១៩៩២ ប្រទេសចិននិងបារាំងនៅឆ្នាំ១៩៩៦ ឥណ្ឌានិងប៉ាគីស្ថានក្នុងឆ្នាំ១៩៩៨ និងកូរ៉េខាងជើងនៅឆ្នាំ២០១៧៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


