ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់ដូចភ្លៀងរលឹម លើផ្លូវ ២៣០ និង ផ្លូវ ២៣៩ តំបន់ផ្សារនាគមាស
គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះចាត់វិធានការរដ្ឋបាល និងកំណត់ព្រំឲ្យអ្នកលក់ដូរ នៅកំណាត់ផ្លូវលេខ ២៣៩ បរិវេណផ្សារនាគមាស កែងនឹងផ្លូវ ២៣០។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ម្សិលមិញនេះ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ស៊ឹម សុផង់ អភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការរៀបចំសណ្ដាប់ធ្នាប់ និងបាញ់ថ្នាំកំណាត់ព្រំ នៅកំណាត់ផ្លូវលេខ ២៣៩ បរិវេណផ្សារនាគមាស ដល់ផ្លូវម៉ៅសេទុង។

លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានបញ្ជាក់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ចុះរៀបចំដូចភ្លៀងរលឹមតែម្ដង ដើម្បីណែនាំដល់ប្រជាពលរដ្ឋដែលលក់ដូរលើកំណាត់ផ្លូវលេខ ២៣០ និងផ្លូវលេខ ២៣៩ អាជ្ញាធរបានណែនាំ និងជូនដំណឹងជាច្រើនលើកច្រើនសាមកហើយ តែក្រុមអាជីវករទាំងនោះ ហាក់មិនចូលរួមសហការជាមួយអាជ្ញាធរ តែពេលនេះអាជ្ញាធរបានចុះលើកយកសម្ភារៈកល់តាំងលក់ មិនអនុញ្ញាតឲ្យបន្តយកផ្លូវតាំងលក់បែបនេះទៀតទេ។

លោកអភិបាលរង បន្ដទៀតថា ចំពោះរថយន្តដឹកទំនិញដែលនៅតែបន្តមកចតលើផ្លូវ ២៣៩ ក៏ដូចជាផ្លូវអាជ្ញាធរហាមឃាត់ ពេលដែលចត កម្លាំងសមត្ថកិច្ច នឹងចុះមកយករថយន្តទៅរក្សាទុកនៅសាលាខណ្ឌជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ មកនេះ អាជ្ញាធរខណ្ឌទួលគោក បានចុះអនុវត្តវិធានរដ្ឋបាលចំពោះអាជីវកលក់ដូរលើកំណាត់ផ្លូវលេខ ២៣០ ដោយអនុវត្តបានល្អប្រសើរ អាចធ្វើចរាចរណ៍ងាយស្រួលជាង ដោយអាជ្ញាធរអនុញ្ញាតឲ្យក្រុមអាជីវករលក់ពេលយប់បណ្ដោះអាសន្ន នៅចិញ្ចើមផ្លូវ តែត្រូវរក្សាសណ្ដាប់ធ្នាប់ ហើយព្រឹកឡើង នៅវេលាម៉ោង ៦ ព្រឹក ត្រូវតែរើចេញឲ្យអស់ បរិស្ថានអនាម័យ ត្រូវតែស្អាត៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


