ព័ត៌មានជាតិ
បុរសម្នាក់បាត់មួយយប់ ក្រុមគ្រួសារប្រទះឃើញសពដាំក្បាលក្នុងអាងទឹកក្នុងផ្ទះ
បន្ទាយមានជ័យ ៖ បុរសម្នាក់បាត់មួយយប់ក្រុមគ្រួសារប្រទះឃើញសពដាំក្បាលក្នុងអាងទឹកក្នុងផ្ទះនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ដាន សុត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាបុរសពោះម៉ាយ នៅផ្ទះម្នាក់ឯងនិងមានកូនស្រីម្នាក់ ទៅធ្វើការនៅប្រទេសថៃ។ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតបានបញ្ជាក់ឲ្យដឹងទៀតថា តាមការបំភ្លឺពីអ្នកជិតខាងបានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ឈ្មោះ ដាន សុត មិនឃើញចេញពីផ្ទះដូចសព្វដងទេ ព្រោះជនរងគ្រោះជាមនុស្សញៀនស្រាផឹកជាប្រចាំមិនសូវគិតគូរពីរឿងបាយទឹកទេ។
ដោយមានការសង្ស័យ ក្រុមគ្រួសារនិងអ្នកជិតខាងបើកទ្វារចូលមើលក្នុងផ្ទះស្រាប់តែឃើញជនរងគ្រោះស្លាប់សំយ៉ុងក្បាលចូលក្នុងអាងទឹក ដោយជើងផុតពីដីហើយបានរាយការទៅប៉ុស្តិ៍ឲ្យចុះមកពិនិត្យសពក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នគរបាលប៉ុស្តិ៍បានសហការជាមួយគ្រូពេទ្យមេភូមិ ធ្វើការពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនិងបទល្មើសទេ តាមសន្និដ្ឋានរបស់គ្រូពេទ្យ បានអះអាងថា ជនរងគ្រោះសង្ស័យពេលចូលបន្ទប់ទឹកក្នុងស្ថានភាពស្រវឹងស្រា ហើយបានកើតខ្យល់គ ដួលសំយ៉ុងក្បាលទៅក្នុងអាងទឹក ទើបបណ្តាលឲ្យលង់ទឹកក្នុងអាងស្លាប់តែម្តង។ សពត្រូវបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីធ្វើកោសល្យវិច័យរួច៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


