Connect with us

នយោបាយ

រដ្ឋមន្ត្រីការបរទេសប្រាប់ទៅអឺរ៉ុបថាកម្ពុជាលើកកម្ពស់នីតិរដ្ឋតាមច្បាប់កម្ពុជា

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេសលោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ទៅឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជាលោក Igor Driesmans ថាកម្ពុជាប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋ លំហប្រជាធិបតេយ្យ ស្របតាមច្បាប់កម្ពុជា ដើម្បីប្រយោជន៍ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែមករា មួយថ្ងៃបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ជួបជាមួយឯកអគ្គរដ្ឋទូតអឺរ៉ុបឱ្យដឹងថាក្នុងជំនួបនោះភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាកម្ពុជាប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់នីតិរដ្ឋ ដូចដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមាន ដោយមានគោលដៅលើកកម្ពស់លំហប្រជាធិបតេយ្យ ដើម្បីប្រយោជន៍របស់ប្រជាជនកម្ពុជា។

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយបានលើកឡើងពីលំហប្រជាធិបតេយ្យនៅកម្ពុជា និងបានជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកនយោបាយមានទោសផងដែរ។ ទោះជាយ៉ាងណាក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសពុំបានលើកឡើងពីបញ្ហានេះទេដោយបានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងកម្ពុជា-អឺរ៉ុបវិញ ដោយថាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរនៅប៉ុន្មានឆ្នាំថ្មីៗនេះ បានពង្រឹងនូវភាពជាដៃឈរលើប្រយោជន៍ទៅវិញទៅមក ការយោគយល់ និងគោរពគ្នា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម