ព័ត៌មានជាតិ
សមត្ថកិច្ចជំនាញនៃខេត្តសៀមរាប បន្តចុះបង្ក្រាបទីតាំងផ្ទុកឈើល្មើសច្បាប់១កន្លែង នៅកណ្តាលក្រុង
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បន្តចុះបង្ក្រាបទីតាំងដេប៉ូឈើ១កន្លែងទៀត ហើយបានរកឃើញឈើល្មើសច្បាប់ចំនួន ៨,២៣៩ម៉ែត្រគីប។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក នួន សារ៉ុន ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់ លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការសម្របសម្រួលនីតិវិធីដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានបន្តចុះបង្រ្កាបដេប៉ូឈើ១កន្លែងទៀតក្នុងក្រុងសៀមរាប។ លោកបន្តថា ម្ចាស់ទីតាំងឈ្មោះ ហ៊ឹម យឿន ភេទប្រុស អាយុ ៤៣ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមការពិនិត្យ និងវាស់វែងជាក់ស្តែងរួមមាន៖ឈើចំរុះសរុប០៣PC ស្មើនឹង ៦៦,៨៦៧ម៉ែត្រគីប (PC គិតចាប់ពីឆ្នាំ២០២៤)⁃ វាស់វែងជាក់ស្ដែង មានចំនួន ៤៥,៤៧០ ម៉ែត្រគីប។វិក័យបត្រលក់ឈើចេញចំនួន ១៦សន្លឹក ស្មើនឹង ២៨,៨៦៩ ម៉ែត្រគីប។ សរុបឈើដែរលសមត្ថកិច្ចដកហូតទាំងអស់ ៨,២៣៩ ម៉ែត្រគីប។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។ ប្រភពព័ត៌មានបានឲ្យដឹងថា ការណ៍ដែលកម្លាំងសមត្ថកចិ្ចចុះបង្ក្រាបនេះ គឺបន្ទាប់ពីមានសេចក្តីរាយការណ៍យ៉ាងល្អិតល្អន់ ពីលោកតាន់ គឹមសួរ អ្នកការពារព្រៃឈើនៅកម្ពុជា។

ទោះជាយ៉ាងនេះក្តីគេនៅមិនទាន់ដឹងថា សមត្ថកិច្ចខេត្តសៀមរាប នឹងបន្តចុះពិនិត្យដេប៉ូឈើស្របច្បាប់ក្នុងខេត្តសៀមរាប ដែលលួចលក់ឈើល្មើសច្បាប់បានដល់ឫសគល់ដែរឬទេ ព្រោះសព្វថ្ងៃគេសង្គេតឃើញមានក្រុមឈ្មួញដឹកជញ្ជូនជាហូរហែចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប យ៉ាងច្រើន។ មហាជនមានសង្ឃឹមយ៉ាងមុតមាំថា កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប និងសហការគ្នាបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យដល់ឫសគល់ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ដើមឈើទាំងនោះផង៕
ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


