ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ម្ចាស់ឡានខ.មដែលបើកក្បួនឱ្យអ្នកលក់ឡេត្រូវអនុវត្តទណ្ឌកម្មវិន័យ
អ្នកនាំពាក្យកងរាជអាវុធហត្ថឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថាអាវុធហត្ថបានរកឃើញម្ចាស់រថយន្តខេមរភូមិន្ទដែលបើកក្បូនឱ្យអ្នកលក់ឡេឃើញហើយ និងត្រូវប្រគល់ជូនអង្គភាពសាម៉ីដើម្បីចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យទ័ព។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក អេង ហ៊ី មិនបានបញ្ជាក់ថារថយន្តខេមរភូមិន្ទដែលបើកក្បូនឱ្យឡានអ្នកលក់ឡេនោះស្ថិតក្នុងអង្គភាពណាមួយនៃក្រសួងការពារជាតិទេ តែថាបានប្រគល់ម្ចាស់រថយន្តនោះទៅឱ្យអង្គភាពសាម៉ីមានវិធានការហើយ។

ដោយឡែកអ្នកលក់អនឡាញដែលត្រូវឡាន ខ.ម បើកផ្លូវក្បូនឡានឱ្យនោះត្រូវបានហៅមកអប់រំណែនាំ និងចុះកិច្ចសន្យាកុំឱ្យប្រព្រឹត្តិទង្វើបែបនេះតទៅទៀតផងដែរ។
គួរឱ្យដឹងថាបន្ទាប់ពីមានវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមបង្ហាញអ្នកលក់អនឡាញម្នាក់បានចេញទៅចូលរួមមង្គលការ ដោយមានក្បូនឡានទំនើបជាច្រើនបើកចេញ ព្រមទាំងមានរថយន្តពាក់ស្លាក់លេខខេមរភូមិន្ទលេខ ២-១៨៧១ បើកផ្លូវឱ្យផងដែរនោះ។ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី១០ ខែមករា បានបញ្ជាឱ្យអាវុធហត្ថធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងការពារជាតិស្រាវជ្រាវលេខរថយន្តឃាត់ទុកតែម្ដង ដោយថាដើម្បីការពារមុខមាត់កងទ័ពជាតិ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ អ្នកដែលមានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស និងសំឡេងស៊ីរ៉ែនហែរអមក្បួនគឺមានតែក្បូនព្រះទីនាំង ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៍ រថយន្តប្រធានព្រឹទ្ធសភា រថយន្តប្រធានរដ្ឋសភា និងរថយន្តនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។

ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេសនេះ ក៏បានអនុញ្ញាតសម្រាប់ប្រើក្បួនយានយន្តហែរអមគណៈប្រតិភូផ្លូវការអន្តរជាតិ ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅ និងថ្នាកិប្រហាក់ប្រហែល តាមសំណើរបស់ក្រសួងការបរទេស ព្រមទាំងប្រើចំពោះយានយន្តបំពេញភារកិច្ចពិសេសរបស់កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ យានយន្តពន្លត់អគ្គីភ័យ និងយានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


