ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ណែនាំអភិបាលទាំង ១៤ ខណ្ឌ បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូស បង្ការជំងឺគ្រុនឈាមជូនពលរដ្ឋ
ដោយមានការយកចិត្តទុកដាក់ និងណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អាជ្ញាធរទាំង ១៤ សហការជាមួយក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។

ជាក់ស្ដែងអាជ្ញាធរតាមមូលដ្ឋានទាំង ១៤ ខណ្ឌ ដោយមានការណែនាំពីសំណាក់លោកអភិបាលខណ្ឌនីមួយៗ បានឲ្យកម្លាំងសណ្ដាប់ធ្នាប់បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូសតាមតំបន់ដែលមានភាពស្មុគស្មាញ មានប្រភពទឹកអាចបង្កបង្កើនសត្វមូសបានក្នុងមូលដ្ឋាន ដើម្បីគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។

ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ពួកគាត់។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅដើមខែមករានេះ ចាប់ពីល្ងាចថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ កម្មវិធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួមពី ការិយាល័យសុខាភិបាលមេគង្គ សហការជាមួយមណ្ឌលសុខភាព និងមន្ទីរបង្អែកនានា ក្នុងមូលដ្ឋានខណ្ឌនីមួយៗ ទាំង ១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូលដ្ឋានតាមកម្មវិធីជារៀងរាល់ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម៕
អត្ថបទ ៖ សុភា







-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


