ព័ត៌មានអន្ដរជាតិ
ករណីឆ្លងកូវីដប្រចាំថ្ងៃនៅអាមេរិកបំបែកកំណត់ត្រាថ្មីស្របពេលប្រទេសកំពុងចលាចលរឿងលទ្ធផលឆ្នោត
ប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់មិនទាន់រកឃើញនៅឡើយទេប៉ុន្តែជំងឺរាតត្បាតកូវីដ១៩កំពុងរីករាលដាលកាន់តែធំឡើងៗ។
សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតនៃករណីកូវីដប្រចាំថ្ងៃ។ គិតត្រឹមថ្ងៃនេះ ករណីឆ្លងកូវីដប្រចាំថ្ងៃខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុងសហរដ្ឋអាមេរិកគឺមានយ៉ាងតិច១២១,០៥៤ករណី។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។

នេះគឺជារបាយការណ៍ករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។
ខាងក្រោមនេះគឺជាកាលបរិច្ឆេទទាំង៥ដែលមានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងកំណត់ត្រា៖
១. ថ្ងៃទី៥ខែវិច្ឆិកា៖ ១២១,០៥៤ករណី
២. ថ្ងៃទី៤ខែវិច្ឆិកា៖ ១០២,៨៣១ករណី
៣. ថ្ងៃទី៣០ខែតុលា៖ ៩៩,៣២១ករណី
៤. ថ្ងៃទី៣ខែវិច្ឆិកា៖ ៩១,៥៣០ករណី
៥. ថ្ងៃទី៣១ខែតុលា៖ ៨៩,១២៦ករណី

លោក Joe Biden បានចូលរួមនៅក្នុងសន្និសីទកាសែតស្តីពីវីរុសកូរ៉ូណានៅព្រឹកថ្ងៃនេះក្នុងទីក្រុង Wilmington នៃរដ្ឋ Delaware។ ផលប៉ះពាល់នៃជំងឺរាតត្បាតនេះគឺជាបញ្ហាគន្លឹះនៃយុទ្ធនាការបោះឆ្នោតហើយបេក្ខជនណាដែលឈ្នះតំណែងប្រធានាធិបតីនឹងត្រូវដឹកនាំប្រទេសឆ្លងកាត់វិបត្ដិនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


