ព័ត៌មានអន្ដរជាតិ
ថៃគ្រោងចុះហត្ថលេខា FTA ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបនៅសប្តាហ៍ក្រោយ ដោយរំពឹងជំរុញកំណើនសេដ្ឋកិច្ចប្រទេស
ប្រទេសថៃគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នៅសប្ដាហ៍ក្រោយ ដោយរំពឹងថានឹងជួញជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីព្រហស្បតិ៍។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានប្រកាសថា ពិធីចុះហត្ថលេខានឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមករា អំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវូស ប្រទេសស្វីស។ បន្ទាប់ពីនេះ គេនឹងដាក់ជូនឯកសារទៅសភាថៃសម្រាប់ការផ្តល់សច្ចាប័ន ដោយដំណើរការនេះ រំពឹងថានឹងចំណាយពេលប្រហែល១ឆ្នាំ។
លោក Pichai បានថ្លែងយ៉ាងដូច្នេះថា៖ «FTA នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសថៃ ដោយបើកផ្លូវថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។ យើងរំពឹងថា កិច្ចព្រមព្រៀងនេះនឹងជំរុញ GDP របស់ប្រទេសថៃលើសពី ៣ ភាគរយ ដោយការបង្កើនការវិនិយោគពីបរទេស និងការនាំចេញ»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និង EFTA (រួមមានប្រទេសអ៊ីស្លង់ លីចតេនស្ទីន ន័រវេស និងស្វីស) គ្របដណ្តប់លើវិស័យជាច្រើន រួមទាំងការចូលទៅកាន់ទីផ្សារសម្រាប់ទំនិញ និងសេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា គោលនយោបាយប្រកួតប្រជែង លទ្ធកម្មរបស់រដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រដ្ឋមន្ត្រីដដែលបានបង្ហាញសុទិដ្ឋិនិយមយ៉ាងដូច្នេះថា៖ «យើងមានទំនុកចិត្តថា FTA នេះនឹងមិនមានផលប៉ះពាល់អវិជ្ជមានណាមួយដល់ប្រទេសថៃនោះទេ ហើយនឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់យើង»។
គួរគូសបញ្ជាក់ថា មុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលមកដល់ ប្រទេសក្នុង EFTA ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ថៃរួចហើយ។ ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៤ ពាណិជ្ជកម្មថៃជាមួយ EFTA បានកើនឡើងដល់ ១១,៤៧ ប៊ីលានដុល្លារ ដែលតំណាងឱ្យ ២,០៦ ភាគរយ នៃពាណិជ្ជកម្មពិភពលោកសរុបរបស់ប្រទេសថៃ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


