ព័ត៌មានជាតិ
មន្ទីរសាធារណការ ស្ដារ និងជួសជុលពង្រីកផ្លូវក្រាលកៅស៊ូមួយខ្សែក្នុងស្រុកថ្មគោល សម្រួលការដឹកជញ្ជូនកសិផលពលរដ្ឋចូលទីផ្សារ
នៅដើមឆ្នាំ២០២៥ នេះ មន្ទីរសាធារណការខេត្តបាត់ដំបង បានអនុវត្តជាបន្តបន្ទាប់ ស្តារ និងជួសជុលពង្រីកផ្លូវមួយខ្សែដែលស្ថិតនៅគោលដៅក្នុងឃុំជ្រៃ ក្នុងស្រុកថ្មគោល នៃខេត្តបាត់ដំបង ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការដំណើរដើម្បីរកចំណូលទ្រទ្រង់សេដ្ឋកិច្ចប្រចាំថ្ងៃក្នុងគ្រួសារ។

ប្រជាពលរដ្ឋក្នុងឃុំ ក៏ដូចជាមតិមហាជន បានយល់ឃើញថា ផ្លូវដែលមន្ទីរសាធារណការខេត្ត ដែលបានប្រឹងប្រែងស្តារជួសជុលនាពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ពលរដ្ឋក្នុងស្រុកថ្មគោល ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនរាល់កសិផលចូលទីផ្សារក្នុងក្រុង ដើម្បីរកចំណូលទ្រទ្រង់សេដ្ឋកិច្ចគ្រួសាររស់នៅប្រចាំថ្ងៃ ខណៈស្រុកថ្មគោលជាគោលដៅផ្នែកកសិកម្មដ៏មានសក្តានុពលមួយក្នុងចំណោមស្រុកគោលដៅនានា នៃខេត្តបាត់ដំបង។
លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរសាធារណការខេត្ត បានឲ្យ កម្ពុជាថ្មី ដឹងថា ផ្លូវមួយខ្សែនៅក្នុងឃុំជ្រៃនៃស្រុកថ្មគោលនេះ មានសារៈសំខាន់ណាស់សម្រាប់បម្រើដល់ការធ្វើដំណើរ និងបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករឲ្យបានធំទូលាយ ខណៈលោកថា ផ្លូវមួយខ្សែនេះ ក៏បានតភ្ជាប់ជាមួយនិងផ្លូវ ៦០(ផ្លូវក្រវ៉ាន់ក្រុង)នៅដំណាក់កាលបន្ទប់។

លោកថា ការស្តារ និងពង្រីកផ្លូវមួយខ្សែនេះ ធ្វើឡើងបន្តពីគម្រោងចាស់ បានចាប់ផ្តើមពីទល់មុខផ្សារឃុំជ្រៃរហូត ដែលមានប្រវែង ១ គីឡូម៉ែត្រកន្លះ (១,៥០០ម៉ែត្រ) ខណៈទទឹងផ្លូវកៅស៊ូបានពង្រីកដល់ទៅ ១៩ម៉ែត្រ និងពង្រីកកៅស៊ូ ១ម៉ែត្រទាំងសងខាងផ្លូវទៀតសរុបផ្លូវមួយខ្សែនេះ គឺមានទទឹងដល់ទៅ ២១ម៉ែត្រ ហើយក្នុងនោះប្រព័ន្ធលូក៏បានពង្រីកបានប្រវែង ១២០០ម៉ែត្រផងដែរ នៅផ្នែកខាងស្តាំនៃផ្លូវ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន