ព័ត៌មានជាតិ
លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍
កែប ៖ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥នេះលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែបនៅសាលប្រជុំសេះសរខេត្តកែប។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប មានប្រសាសន៍ថា រដ្ឋបាលខេត្តកែបមួយឆ្នាំកន្លងទៅនេះ បានរៀបចំដំណើរអភិវឌ្ឍន៍របស់ខ្លួនចំទិសល្អ តាមរយៈការសម្រេចបាននូវសមិទ្ធផលនានា ដែលសមស្របជាមួយសក្តានុពលលើវិស័យទេសចរណ៍ដែលខេត្តនេះមាន។

លោក សាយ សំអាល់ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ខេត្តកែបជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះរាល់ការអភិវឌ្ឍខេត្តត្រូវផ្តោតសំខាន់ទៅលើខឿនយុទ្ធសាស្ត្រ ដោយកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ពន្ធ រួមទាំងអនាម័យបរិស្ថានតាមតំបន់ឆ្នេរទៀតផង តួយ៉ាងកន្លងមក ខេត្តកែបសម្រេចបានជាស្ថាពរ នូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ផែទេសចរណ៍កោះទន្សាយទាំងលើគោក និងលើកោះ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងប្រមាណជាង១២គីឡូម៉ែត្រ ទីលានចាក់សម្រាម និងសមិទ្ធផលធំៗ ជាច្រើនទៀត ក្នុងនោះឆ្នេរតេជោសន្តិភាពកែប ក៏ជាទីតាំងដ៏មានសក្កានុពលក្នុងការស្រូបទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកែបកាន់តែច្រើនផងដែរ។

សក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប មានភាពរីកចម្រើនកាន់តែខ្លាំង បានកែប្រែមុខមាត់ខេត្តកែប អោយល្បីល្បាញ និងទទួលបានកេរ្តិ៍ឈ្មោះ ជាតារារះនៅទិសនារតី និងជាខេត្តដែលមានឆ្នេរខ្សាច់ស្អាតដាច់គេថែមទៀត។

ក្រៅពីសក្តានុពលវិស័យទេសចរណ៍ ដោយឡែក ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោលនយោបាយជាតិ រួមទាំងចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ បន្តរួមគ្នាគិតគួរដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ឆ្លើយតបឱ្យទាន់សភាពការ នឹងតម្រូវការសេវាចំបាច់នានា ឱ្យដល់មូលដ្ឋាន ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា៕
ដោយ ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


