Connect with us

ជីវិតកម្សាន្ដ

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

បានផុស

នៅ

ពិធីកររូបសង្ហាសម្បូរវោហារស័ព្ទមិនចេះរីងស្ងួតលោក សុខ រ៉ាស៊ី បានបំផុសស្មារតីអាណាព្យាបាលទាំងអស់ តាមរយៈសារដាស់តឿនមួយ គួរតែមានពេលវេលាដើម្បីអប់រំកូនចៅអំពីគ្រឿងញៀនបំផ្លាញជីវិត។

នេះអាចចាត់ទុកបានថាជាសារក៏មួយក្នុងក្រើនរំលឹកផងដែរ ដល់មហាជនពិសេសគឺយុវវ័យដែលជាទំពាំងស្នងឫស្សី ឲ្យបន្តការខិតខំសិក្សាដើម្បីក្រេបយកនូវចំណេះដឹងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារព្រមទាំងសង្គមជាតិព្រោះបើផុងខ្លួនជាមួយគ្រឿងញៀន គឺបណ្តាលឲ្យខូចអនាគតនិងបំផ្លាញខ្លួនឯងជាក់ជាមិនខានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ រ៉ាស៊ី បានលើកឡើងថាក្នុងនាមជាឪពុកម្តាយដែលជាគំរូ គឺត្រូវចេះអប់រំកូនចៅរាល់ថ្ងៃអំពីបញ្ហាគ្រឿងញៀនដែលបំផ្លាញជីវិត ពិសេសនោះកូនតូចៗក៏ត្រូវបង្រៀនផងដែរ។ តាមរយ:នេះ ត្រូវបានអ្នកគាំទ្រ យល់ថា ជាសារមួយដ៏ល្អបំផុតក្នុងការចូលរួមជាមួយសង្គម ដើម្បីបំបាត់បញ្ហាគ្រឿងញៀន។

ក្រៅតែពិធីករ សុខ រ៉ាស៊ី កន្លងមកក៏មានតារាចម្រៀងសំឡេងស្អក និងជាប្រធានក្រុមបាល់ទាត់តារា​កម្ពុជា លោក ខេម បានចេញមកបំផុស និងអំពាវនាវដល់យុវជនខ្មែរគួរជៀសឆ្ងាយពីគ្រឿងដែលបំផ្លាញសុខភាព ដោយងាកមកនាំគ្នាចូលរួលេងកីឡាដើម្បីសុខភាពនិងជាតិមាតុភូមិ។

ដោយឡែកកាលពីថ្មីៗកន្លងទៅ សមាគមសិល្បករខ្មែរ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន រៀបចំកម្មវិធីបណ្តុះបណ្តាលខ្លីមួយ ជូនដល់សិល្បករសិល្បការិនីនៅក្នុងសមាគមផងដែរ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក្នុងគោលបំណងដើម្បីជំរុញការយល់ដឹងបន្ថែមដល់សិល្បករសិល្បការិនី ជុំវិញឥទ្ធិពលដ៏អាក្រក់និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនការរួមគ្នាដោះស្រាយ និងព្យាបាលអ្នកញៀនគ្រឿងញៀននៅកម្ពុជា៕​ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម