សេដ្ឋកិច្ច
រដ្ឋមន្ត្រីអះអាង ប្រព័ន្ធ CamDx ផ្ដល់ភាពងាយស្រួល កាត់បន្ថយការចំណាយ
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥នេះថា ប្រព័ន្ធ CamDx បានធ្វើឱ្យមានភាពងាយស្រួល ការធ្វើសាមញ្ញកម្ម កាត់បន្ថយទាំងពេលវេលា និងការចំណាយ។

លោកស្រី ចម និម្មល មានប្រសាសន៍ថា៖ «នៅពេលដែលយើងចុះបញ្ជីពាណិជ្ជកម្ម ហាក់ដូចជាថា មកទទួលសំបុត្រកំណើតអាជីវកម្មរបស់ខ្លួន អញ្ចឹងចាប់តាំងពីការបង្កើត រហូតដល់មាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការប្រតិបត្តិការធ្វើអាជីវកម្មរបស់ខ្លួន វាមានការផ្សារភ្ជាប់ ទៅនឹងពន្ធដារ ប៉ាតង់ មានទាំងការបង់ពន្ធអាករបន្ថែម ដែលយើងហៅថា VAT»។
លោកស្រី ចម និម្មល បានបន្ថែមថា រហូតទៅដល់ការចុះ ទៅជាសេចក្ដីជូនដំណឹង បញ្ជិការជូនទៅក្រសួងការងារ ដើម្បីឱ្យបានដឹងថា ទើបមានដំណើរការសហគ្រាស និងមានបុគ្គលិកប៉ុន្មាននាក់ និយោជិក និយោជនប៉ុន្មាននាក់។
បើតាមលោកស្រីរដ្ឋមន្ត្រី ការងារទាំងអស់ខាងលើ មានភាពងាយស្រួលនៅត្រង់ថា នៅពេលដែលយើងមកចុះបញ្ជី យើងមាន ID តែមួយ ហើយឯកសារដែលបានលើកដាក់ចូលទៅក្នុងនោះ ឯកសារមានន័យថា ឯកសារពាក់ព័ន្ធតម្រូវការដូចជា អត្តសញ្ញាណបណ្ណ ទីតាំងអាជីវកម្ម ឈ្មោះក្រុមហ៊ុន អាសយដ្ឋានជាដើម។

បើតាមលោកស្រី ចម និម្មល ទៅអនាគត ក្រោយការចុះបញ្ជីវគ្គទី១ រួចហើយ ក្រុមហ៊ុនមានតម្រូវការនូវការទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធ ឬអង្គភាពពាក់ព័ន្ធណាផ្សេងទៀត គឺលោកអាចចូលទៅទទួលសេវាកម្មនៅក្នុង CamDx នេះតែម្ដង។
ក្រសួងពាណិជ្ជកម្មទើបបញ្ចូលសេវាកម្ម ៥ បន្ថែមទៀតទៅក្នុងប្រព័ន្ធ CamDx ដូច្នេះមិនមែនត្រឹមតែការចុះបញ្ជីរបស់ក្រុមហ៊ុន នៃដំណើរការពីដើមទីទេ ឥឡូវនេះ នៅក្នុងការចូលរួមកែប្រែនូវលក្ខន្តិកៈរបស់ខ្លួន បូករួមនឹងការកែអាសយដ្ឋាន កែប្រែព័ត៌មានផ្សេងទៀត រួមបន្ថែមដូចជាទៅអនាគតបន្ថែម ឬបន្ថយដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុនជាដើម។
សូមជំរាបថា បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានអនុវត្តសឹងតែទាំងស្រុងតាមប្រព័ន្ធអេឡិកត្រូនិក ក្នុងការចុះបញ្ជីរួមាន ការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងវិញ្ញាបនបត្រនាំចេញ-នាំចូល៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


