ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់១៨នាក់ហើយ ក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រ នៅ វ៉ាស៊ីនតោន
តាមការចុះផ្សាយរបស់សារព័ត៌មាន CBS News នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥, ក្រុមជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ចំនួន១៨នាក់ហើយ ក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines បុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac នៅទីក្រុងវ៉ាស៊ីនតោន។

ស្របពេលជាមួយគ្នានោះដែរ ប៉ូលិសបានច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួនដែលថា មានមនុស្សចំនួន៤នាក់ ត្រូវបានរកឃើញនៅរស់។
ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅជិតអាកាសយានដ្ឋាន Ronald Reagan Washington National Airport កាលពីយប់ថ្ងៃពុធ (ពេលវេលានៅសហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍ នៅកម្ពុជា)។

យន្តហោះនេះគឺធ្វើដំណើរចេញពីទីក្រុង Wichita នៃរដ្ឋ Kansas ដោយមានផ្ទុកអ្នកដំណើរចំនួន៦០នាក់ និងអាកាសយានិក ៤នាក់ ចំណែកឧទ្ធម្ភាគចក្រ Black Hawk មានផ្ទុកទាហាន៣នាក់ ដែលកំពុងធ្វើការហោះហើរហ្វឹកហាត់។
ក្រោយកើតហេតុភ្លាមៗ ក្រុមឆ្លើយតបបន្ទាន់ប្រមាណ៣០០នាក់ រួមទាំងប៉ូលិស អ្នកជ្រមុជទឹក និងទូកជាច្រើនគ្រឿងផងដែរនោះ បានបើកប្រតិបត្តិការស្វែងរក ប៉ុន្តែត្រូវជួបឧបសគ្គដោយសារកត្តាអាកាសធាតុនិងទឹកទន្លេមានរលកធំៗនិងហូរខ្លាំងពេក។
យ៉ាងណាក្តី ប្រមុខផ្នែកពន្លត់អគ្គិភ័យប្រចាំទីក្រុងវ៉ាស៊ីនតោន John Donnelly បានប្រាប់អ្នកសារព័ត៌មានក្នុនសន្និសីទកាសែតថា «យើងមិនហ៊ានសន្និដ្ឋានឡើយថា អាចនឹងមានមនុស្សនៅរស់ ប៉ុន្តែយ៉ាងណា យើងនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកពួកគេ»។

សូមបញ្ជាក់ថា ការធ្លាក់យន្តហោះលើកចុងក្រោយបំផុតរបស់ក្រុមហ៊ុន American Airlines គឺកើតឡើងក្នុងខែវិច្ឆិកាឆ្នាំ២០០១ នៅជិតអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy។ កាលនោះ ជើងហោះហើរលេខ ៥៨៧ ជាប្រភេទយន្តហោះ Airbus A300 បានធ្លាក់ភ្លាមៗក្រោយហោះឡើងមិនបានប៉ុន្មានផង ដោយសម្លាប់មនុស្ស២៦៥នាក់។
ចំណែកបើនិយាយពីការធ្លាក់យន្តហោះពាណិជ្ជកម្មនៅអាមេរិកតែម្តង ហេតុការណ៍ធំលើកចុងក្រោយបំផុតគឺកើតឡើងក្នុងខែកុម្ភៈឆ្នាំ២០០៩ នៅពេលជើងហោះហើររបស់ក្រុមហ៊ុន Continental Airlines ធ្លាក់លើផ្ទះក្នុងទីក្រុង Buffalo សម្លាប់មនុស្សចំនួន៩០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
អត្ថបទ៖ យន្តហោះបុកគ្នានៅអាមេរិក អ្នកដំណើរជាង៦០នាក់ មិនទាន់ដឹងស្លាប់ឬរស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


