ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឫស្សីកែវបន្តចូលចិត្តទុកដាក់ចុះយុទ្ធនាការបាញ់សម្លាប់ថ្នាំមូសក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី បង្ការទប់ស្កាត់ជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ នឹងដើម្បីលុបបំបាត់ជម្រកសត្វមូស។
ជាក់ស្តែងនារសៀលថ្ងៃ ពុធ ទី២៩ ខែមករា ឆ្នាំ ២០២៥នេះ រដ្ឋបាលខណ្ឌឬស្សីកែវបានចាត់ក្រុមការងារនៃរដ្ឋបាលសង្កាត់ជាប់ប្រឡាយអូរបាក់ទូក និងអូរវែង សហការជាមួយ កងអន្តរាគមន៍អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ចុះយុទ្ធនាការ បាញ់ថ្នាំមូស នៅតាមប្រឡាយ ជាទីតាំងដែលសត្វមូសអាចបង្ករកំណើត។
ក្នុងនោះប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានសម្តែងក្តីពេញចិត្ត និងគាំទ្រចំពោះសកម្មភាពយកចិត្តទុកដាក់របស់អាជ្ញាធរ ដែលបានចុះមកបាញ់ថ្នាំ សម្លាប់ជម្រកសត្វមូស ដល់តាមភូមិឋានរបស់ពួកគាត់ ។ សកម្មភាពនេះ ក៏ជាចំណែក នៃការជួយកូនៗតូចៗរបស់ពួកគាត់ លើការបង្ការទប់ស្កាត់បញ្ហាជម្ងឺគ្រុនឈាម ក្នុងរដូវខែត្រជាក់នេះផងដែរ។ ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ គួរមានផែនការ ជាប្រចាំក្នុងយុទ្ធការបាញ់ថ្នាំសម្លាប់សត្វមូសនេះ ព្រោះកុំឲ្យកើតមានឡើងវិញ ដើម្បីរក្សាសុខភាពសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ទាំងអស់បានប្រសិទ្ធភាព។
យុទ្ធនាការចុះបាញ់ថ្នាំមូសនាពេលនេះ គឺដើម្បីទប់ស្កាត់ និងបង្ការ កុំឱ្យមានការកើតឡើងនៅជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋ ពិសេស សម្រាប់កុមារ និងមនុស្សចាស់។
សូមបញ្ជាក់ថា យុទ្ធនាការ នៃការចុះបាញ់ថ្នាំមូស ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះប្រជាជន សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស គឺតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញផងដែរ ដោយអាជ្ញាធរនៅទូទាំង១០៥សង្កាត់ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ គឺបញ្ចេញសកម្មភាពធ្វើព្រមៗគ្នាតែម្តង៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


