ព័ត៌មានជាតិ
ការបាញ់ថ្នាំមូសទូទាំងរាជធានីភ្នំពេញ ធ្វើឡើងជាប្រចាំ ពេញមួយឆ្នាំ គ្រោងបញ្ចប់នៅខែធ្នូនេះ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤ បានធ្វើសកម្មភាពបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ដើម្បីសុខុមាលភាព ពិសេសបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។


លោក ងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣ ធ្នូ នេះថា ដោយមានការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋានភូមិ-សង្កាត់ ក្នុងខណ្ឌទាំង ១៤ និងនៅតាមសាលារៀន។ សកម្មភាពនេះ បានធ្វើឡើងជាប់ជាប្រចាំ តាំងពីដើមខែមករា ឆ្នាំ ២០២៥ មក ហើយគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៥ នេះ។


ការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋនេះ បានធ្វើឲ្យ ពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សម្តែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដល់លោក ឃួង ស្រេង និងរដ្ឋបាលខណ្ឌទាំងអស់ ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌនានាក្នុងរាជធានីភ្នំពេញ។


ដោយឡែក មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់ចែងឲ្យក្រុមបាញ់ថ្នាំមូសរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ និងមណ្ឌលសុខភាព សហការជាមួយកម្លាំងអាជ្ញាធរខណ្ឌ ចុះបាញ់ថ្នាំមូសនៅភូមិ-សង្កាត់ នានា៕
អត្ថបទ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


