ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ចុះបាញ់ថ្នាំកម្ចាត់មូស បង្ការជំងឺគ្រុនឈាមនៅតាមបណ្ដាលំនៅឋាន និងបន្ទប់ជួលកម្មករ-កម្មការិនី
កាលពីល្ងាចថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានចាត់ ក្រុមការងារ ធ្វើប្រតិបត្តិការចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម នៅតំបន់ដែលមានប្រជាជនស្នាក់នៅដូចជា ភូមិប្រទះឡាង និងភូមិភា ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។


សកម្មភាពនេះជាការសហការរវាងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម , កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងអាជ្ញាធរមូលដ្ឋានសង្កាត់-ភូមិ ដោយបានកំណត់តំបន់គោលដៅសំខាន់ៗ ជាពិសេសតំបន់មានបន្ទប់ជួលសម្រាប់កម្មករ-កម្មការិនី ដែលជាកន្លែងងាយរងគ្រោះចំពោះជំងឺគ្រុនឈាម។


ក្រៅពីការបាញ់ថ្នាំកម្ចាត់មូស ក្រុមការងារ នៅតែបានអនុវត្តការផ្សព្វផ្សាយចំណេះដឹងជាសាធារណៈដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការជំងឺគ្រុនឈាម ដូចជា ៖ ការលាងធុងទឹក និងបិទបាំងឲ្យជិតល្អ , ចៀសវាងការរក្សាទុកទឹកក្លាយជាជម្រកមូសបាន និង សម្អាតបរិស្ថានជុំវិញទីកន្លែងស្នាក់នៅជាប្រចាំ។


រដ្ឋបាលខណ្ឌកំបូល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមចំណែកសកម្មក្នុងការរក្សាអនាម័យបរិស្ថាន និងពង្រឹងការពារផ្ទាល់ខ្លួនជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាមដែលអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសុវត្ថិភាពសង្គម៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


