ព័ត៌មានជាតិ
កម្ពុជាបានចំណាយជាង១ពាន់លានដុល្លារលើការនាំចូលយានយន្តក្នុងឆ្នាំ២០២៤
ទឹកប្រាក់ជាង១ពាន់លានដុល្លារត្រូវបានកម្ពុជាចំណាយលើការនាំចូលយានយន្តគ្រប់ប្រភេទកាលពីឆ្នាំ២០២៤ កើនឡើងជិត១២ ភាគរយធៀបនឹងឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការក្នុងស្រុក ស្របពេលដែលវត្តមានរថយន្តថ្មីៗ ជាពិសេសរថយន្តអគ្គិសនី(EV)កំពុងទទួលបានការគាំទ្រ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា កាលពីឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបានចំណាយប្រាក់ជាង១ពាន់លានដុល្លារក្នុងការនាំចូលនូវយានយន្តគ្រប់ប្រភេទធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់សរុបជិត៩០៣លានដុល្លារ។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RMA បានថ្លែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីខែធ្នូថា សូចនាករណ៍សេដ្ឋកិច្ច ដែលថ្មីៗនេះមិនបានផ្លាស់ប្តូធ្វើគួរឱ្យកត់សម្គាល់នោះទេ ដោយហេតុថាធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីនៅតែព្យាករណ៍ថាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានឹងកើនឡើងដល់ចំនួន ៥,៨%ក្នុងឆ្នាំ២០២៤។
លោកថា ចក្ខុវិស័យនៃទីផ្សាររថយន្ត ទីផ្សារួមក្នុងរយៈ៩ខែដំបូងនៃឆ្នាំ២០២៤ នៅតែមានការធ្លាក់ចុះ៥% ធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំកន្លងទៅ ខណៈដែលទីផ្សាររថយន្តថ្មីមានការកើនឡើងចំនួន ៥% ។
លោកបានថ្លែងបញ្ជាក់ថា៖«មានតែក្នុងរយៈពេល ៤ ខែចុងក្រោយ នេះទេ ដែលយើងបានឃើញការលក់រថយន្តថ្មីមានការកើនឡើងកាន់តែខ្លាំង (កើនឡើង ៤២%) បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន»។
លោកថាសម្រាប់ប្រតិបត្តិការនៃការលក់ពីដើមឆ្នាំ២០២៤ ដល់ខែកញ្ញា ក្រុមហ៊ុន RMA បានកត់ត្រាការលក់ សរុបមានការធ្លាក់ចុះចំនួន ១៦,៧% បើររៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា មានវត្តមានរថយន្តអគ្គិសនីកាន់តែច្រើនត្រូវបានកំពុងប្រើប្រាស់ដោយប្រជាពលរដ្ឋកម្ពុជា។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីពេលថ្មីៗកន្លងមកនេះថា នៅក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីសរុប ២ ២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។

លោកថា ប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងដែលជានិន្នាការចាស់។
កាលពីថ្ងៃទី១២ ខែមករាកន្លងមកនេះ SDB Group ជាក្រុមហ៊ុនចែកចាយរថយន្តដើរដោយថាមពលអគ្គិសនីដ៏ល្បីមួយនៅក្នុងប្រទេសចិន បានបើកសម្ពោធភ្នាក់ងារចែកចាយផ្តាច់មុខរថយន្តម៉ាក AITO នៅកម្ពុជា។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះបញ្ជីយានយន្តជាង ៣៧ ម៉ឺនគ្រឿង នៅក្នុងឆ្នាំ ២០២៤ (ទោចក្រយានយន្តប្រមាណ ៣១ ម៉ឺនគ្រឿង និងរយន្តគ្រប់ប្រភេទប្រមាណ ៥ ម៉ឺន ៥ ពាន់គ្រឿង) ក្នុងនោះរថយន្តបំពាក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួន ប្រមាណ ៣ ម៉ឺនគ្រឿង និងទទួលបានចំណូលសរុបជាង ១៨ លានដុល្លារ និងយានយន្តដើរដោយថាមពលអគ្គិសនីប្រមាន ៣ ពាន់គ្រឿង។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥កន្លងមកនេះថា ក្រសួងក៏បានចេញបណ្ណបើកបរប្រមាណ ១១ ម៉ឺន បណ្ណ ក្នុងនោះទោចក្រយានយន្តប្រមាណ ៩ ម៉ឺន បណ្ណ និងរថយន្ត ប្រមាណជិត ១ ម៉ឺន ៤ ពាន់បណ្ណ និងបណ្ណអាជីវកម្មគ្រប់ប្រភេទចំនួន ៧ ម៉ឺនបណ្ណ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ