ព័ត៌មានជាតិ
IFC៖ ការគ្រប់គ្រងទីផ្សារឧបករណ៍និស្សន្ទឱ្យមានប្រសិទ្ធភាពនឹងជួយជំរុញកំណើនសេដ្ឋកិច្ច
លោក Tom Ceusters, ប្រធានទីផ្សារមូលធន និងការវិនិយោគ សាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ (IFC) បានលើកឡើងថា ការបង្កើតទីផ្សារឧបករណ៍និស្សន្ទមួយប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការជំរុញកំណើនសេដ្ឋកិច្ច។

ថ្លែងក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែមករា លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) ក្នុងការគាំទ្រលើការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាជាមួយគ្នានេះ លោក Tom Ceusters បានលើកឡើងថា ការសហការជាមួយ SERC គឺជាការរួមចំណែករបស់ស្ថាប័នលោកក្នុងការកសាងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យដំណើការដោយរលូន និងមានប្រសិទ្ធភាពសំដៅធ្វើយ៉ាងឱ្យទីផ្សារមួយនេះជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបានថ្លែងថា៖« ភាពជាដៃគូសហការនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន អាជីវកម្ម និងសេដ្ឋកិច្ចជារួម។ ការបង្កើតទីផ្សារឧបករណ៍និស្សន្ទមួយប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការគ្រប់គ្រងហា-និភ័យ និងការជំរុញកំណើនសេដ្ឋកិច្ច»។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃSERC ក៏បានថ្លែងក្នុងកម្មវិធីនោះថា ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ ទោះជាយ៉ាងនេះក្ដី ទីផ្សារនេះមានសក្ដានុពលយ៉ាងធំធេង ដែលរួមចំណែកដល់ការអភិវឌ្ឍហិរញ្ញវត្ថុជាតិ តាមរយៈការផ្តល់នូវឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដែលគាំទ្រដល់ការគ្រប់គ្រងហានិភ័យ និងការធ្វើពិពិធកម្មនៃការវិនិយោគ។
លោកថា៖«ហេតុដូច្នេះ ដំណើរឆ្ពោះទៅមុខនឹងទាមទារនូវកិច្ចខិតខំប្រឹងប្រែង កិច្ចសហការ និងការប្តេជ្ញាចិត្តរួមមួយដើម្បីឆ្ពោះទៅរកឧត្តមភាព។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាថ្ងៃនេះ មិនត្រឹមតែជាឯកសារភស្តុតាងនោះទេ ប៉ុន្តែជាសក្ខីភាពមួយចំពោះការប្ដេជ្ញាចិត្តរួមរបស់យើងក្នុងការសម្រេចបាននូវការរីកចម្រើនដ៏មានអត្ថន័យ និងស្ថិតស្ថេរ»។

កម្ពុជាបានដាក់ឲ្យដំណើរការទីផ្សារឧបករណ៍និស្សន្ទដំបូងនៅឆ្នាំ ២០១៧ ទំហំនៃការជូញដូរឧបករណ៍និស្សន្ទមានត្រឹម ៤ លានដុល្លារ ហើយទំហំនៃការឧបករណ៍និស្សន្ទជួញដូរមានការកើនឡើងជារៀងរាល់ឆ្នាំ។
គិតត្រឹមឆ្នាំ ២០២៣ ការជួញដូរឧបករណ៍និស្សន្ទបានកើនឡើងដល់ ៣០០ លានដុល្លារ ខណៈត្រីមាសទី ១ ឆ្នាំ ២០២៤កន្លងមក ទំហំនៃការជួញដូរមានទំហំដល់ ៥០ លានដុល្លារ។ នេះបើយោងតាម SERC។
ការជួញដូរឧបករណ៍និស្សន្ទបែងចែកជា ៦ ប្រភេទមានសរុបជាង ២៤៩ ផលិតផល។ ផលិតផលឧបករណ៍និស្សន្ទទាំង ៦ ប្រភេទ រួមមាន Forex (ការជួញដូររូបិយប័ណ្ណ) កិច្ចសន្យាលក់ពង្រីកថ្លៃលោហធាតុមានតម្លៃ កិច្ចសន្យាលក់ពង្រីកថ្លៃប្រេងឆៅ កិច្ចសន្យាលក់ពង្រីកថ្លៃ commodity កិច្ចសន្យាលក់ពង្រីកថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលក់ពង្រីកថ្លៃមូលបត្រកម្មសិទ្ធិ៕
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


