ព័ត៌មានជាតិ
កសិករស្រុកពេជ្រាដា សប្បាយចិត្តពេលតម្លៃម្រេចកាន់តែមានទីផ្សារល្អ នៅដើមឆ្នាំ២០២៥ នេះ
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាអ្នកប្រកបរបរកសិកម្មដាំម្រេច ហាក់មានការត្រេកអរ និងសប្បាយចិត្ត ពេលឃើញទីផ្សារម្រេចកាន់តែមានភាពល្អប្រសើរឡើង។

ប្រជាកសិករមួយរូបឈ្មោះ ហ៊ោ ហួត អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គាត់បានប្រកបមុខរបរកសិកម្មដាំម្រេចប្រហែល ១០ឆ្នាំកន្លងមកហើយ។ ដំណាំម្រេចដែលគាត់បានបង្កបង្កើនផលបច្ចុប្បន្ននេះ មានផ្ទៃដីជាង ២ហិកតា ប៉ុន្តែអ្វីដែលគាត់រីករាយនៅពេលនេះ គឺតម្លៃម្រេចមានកាឡើងថ្លៃជាងឆ្នាំមុនគួរឱ្យកត់សម្គាល់ ចាប់ពីដើមឆ្នាំ២០២៥ នេះ។
លោកបន្តថា ការដាំដុះដំណាំម្រេចមិនមែនជាការងាយស្រួលប៉ុន្មាននោះទេ ប៉ុន្តែលោកមិនអាចបោះបង់ដំណាំមួយនេះចោលបានឡើយ បើទោះបីនាពេលកន្លងទៅតម្លៃមានការធ្លាក់ចុះខ្លាំងក្នុងអំឡុងពេលកូវីដក៏ដោយ ក៏គាត់ខិតខំតស៊ូ ព្យាយាមថែរក្សាដំណាំមួយនេះ ព្រោះតំបន់នេះ អំណោយផលខ្លាំងទៅលើវិស័យកសិកម្ម ជាពិសេសដំណាំម្រេច។ លោកថា ដីតំបន់នេះមានជីវជាតិល្អ និងអាកាសធាតុក៏អំណោយផល និងសម្បូរទៅដោយប្រភពទឹកគ្រប់គ្រាន់ ដូច្នេះធ្វើឱ្យគាត់បន្តក្នុងកាដាំដុះដំណាំម្រេចនេះមកដល់សព្វថ្ងៃ។

កសិកររូបនេះ បានបន្ថែមថា មួយរយៈចុងក្រោយនេះ ប្រជាកសិករដែលប្រកបកសិកម្មដាំម្រេច ក្នុងភូមិឃុំ របស់លោកហាក់មានកាត្រេកអរបន្តិចអំពីទីផ្សាម្រេច ចាប់ពីដើមឆ្នាំ២០២៥ ដោយតម្លៃម្រេចក្នុង១គីឡូក្រាម មានតម្លៃ ២៥ ០០០រៀល បើធៀបក្នុងឆ្នាំ២០២៤ គឺតម្លៃត្រឹមចន្លោះចាប់ពី ១៥ ០០០ ទៅ ១៦ ០០០រៀលប៉ុណ្ណោះ។ លោកបញ្ជាក់ថា បន្ទាប់ពីយល់ឃើញថា តម្លៃទីផ្សាម្រេចចាប់ផ្តើមថេរល្អនៅដើមឆ្នាំនេះ រូបគាត់ក៏ដូចជាកសិករផ្សេងទៀតបាននាំគ្នាពង្រីកការដាំដុះដំណាំម្រេចបន្ថែមទៀតព្រោះរំពឹងថា បើតម្លៃទីផ្សារកាន់ហក់ឡើងថ្លៃខ្ពស់នឹងអាចជួយជ្រោងជីវភាពគ្រួសារបន្ថែមបានមួយកម្រិតទៀត។
ក្នុងនាមជាកសិករមួយរូប និងតំណាងឱ្យកសិករផ្សេងទៀត ក្នុងខេត្តមណ្ឌលគិរី លោកបានស្នើដល់មន្ទីរកសិកម្មខេត្តសូមមេត្តាជួយចុះមកបង្ហាត់បង្រៀនបច្ចេកទេសភូមិ ឃុំ ពួកគាត់បន្ថែមទៀត ព្រោះមានកសិករផ្សេង ក៏បានងាកមកប្រកបកសិកម្មដាំម្រេចនេះផងដែរ នាពេលថ្មីៗនេះ។ ព្រមទាំងជួយរកក្រុមហ៊ុនដៃគូសហការដើម្បីឱ្យតម្លៃ ទីផ្សារម្រេចនៅខេត្តមណ្ឌលគិរីមានតម្លៃថេរល្អ ព្រោះមានឈ្មួញមួយចំនួនមានការក្រឡុកតម្លៃ ហើយសង្ឃឹមនឹងអាចឡើងថ្លៃនាពេលខាងមុខបន្ថែមទៀត។

ចំណែក លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងផងដែថា ប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្មដាំម្រេចទូទាំងខេត្តមណ្ឌលគិរី មានផ្ទៃដីសរុបចំនួន ១៣១២ហិចតា។ លោកបានអះអាងថា នៅឃុំត្រង់តេះស្រុកពេជ្រាដា ទីនោះមានសហគមន៍កសិកម្មមួយកន្លែងដែរបើពួកគាត់ចង់ចេះ ក្នុងនាមមន្ទីរស្វាគមន៏នឹងចាត់មន្ត្រីចុះទៅបណ្តុះបណ្តាលបង្ហាត់បង្រៀនពីរបៀបបច្ចេកទេសនៃការដាំដុះដំណាំម្រេចឱ្យទៅតាមស្តង់ដារទៀតផង។ លោកបានបញ្ជាក់ថា ចំពោះតម្លៃទីផ្សារម្រេចនាពេលបច្ចុប្បន្នក្នុងខេត្តមណ្ឌលគិរី ហាក់មានកាល្អប្រសើរជាងឆ្នាំមុនមុន៕
អត្ថបទ៖ រៀម សុខហេង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


