សន្តិសុខសង្គម
ព័ត៌មានចុងក្រោយ៖ ករណីឆេះក្លឹប មីតណាយព្រីមៀរ ស្លាប់ពីរនាក់ របួសធ្ងន់៥នាក់
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់មុននេះបន្តិថា ករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ មានជនរងគ្រោះស្លាប់២នាក់ និងរងរបួសធ្ងន់ចំនួន ៥នាក់ កំពុងសង្គ្រោះបន្ទាន់។ លោក សំ វិច្ឆិកា បញ្ជាក់ថា ជនរងគ្រោះទាំងអ្នកស្លាប់ និងអ្នករងរបួសសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណក្រុមគ្រួសារដើម្បីមកទទួល។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីអគ្គិភ័យនេះបានកើតឡើងដោយសារជាងជួសជុលផ្សារដែកនៅក្នុងក្លឹបង្កជាអគ្គិភ័យតែម្ដង ខណៈម្ចាស់ទីតាំងត្រូវបានកម្លាំងជំនាញកំពុងហៅមកសួរនាំ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានជាងផ្សារដែកបានចូលទៅផ្សារជួសជុលនៅខាងក្នុង លុះមកដល់វេលាកេីតហេតុស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្លឹបកម្សាន្តខាងលេីមានយីហៅ មីតណាយព្រីមៀរក្លឹប មានទំហំ ៣៥ម៉ែត្រ គុណ៤០ម៉ែត្រ ឆេះខូចខាតសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង និងម៉ូតូ ៥គ្រឿង និងរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ គុណ ០៥ម៉ែត្រ ចំនួន១បន្ទប់ ។
ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលប្រមាណ៣ម៉ោង និងបានប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន ស្មើនឹង១៦០ម៉ែត្រគូប៕
អត្ថបទ៖ សុខា






-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


