Connect with us

ជីវិតកម្សាន្ដ

PanCake ថា បុគ្គលិកម្នាក់របស់ក្រុមហ៊ុនសេវាដឹកជញ្ជូនល្បីមួយ មាក់ងាយខ្លួនដោយសម្តីមិនសមរម្យ

បានផុស

នៅ

ពិធីការិនីកម្មវិធីកម្សាន្តល្បីឈ្មោះ Pancake និងជាបេក្ខភាព Miss Queen Cambodia បានសម្តែងការហួសចិត្តជាខ្លាំង ក្រោយបុគ្គលិកក្រុមហ៊ុនសេវាដឹកជញ្ជូនល្បីមួយ ពោលពាក្យមិនសមរម្យលើខ្លួន។ នេះបើតាមសារបញ្ជាក់ពីគណនីហ្វេសប៊ុករបស់ ពិធីការិនីរូបនេះផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

PanCake បានរៀបរាប់ដោយមានទាំងការបញ្ជាក់ទីតាំងសាខាច្បាស់ៗថា បុគ្គលិកម្នាក់នៅសាខាគួចកានុង មើលងាយភេទទី៣ខ្លាំងណាស់ ដោយបានពោលពាក្យមកលើថា “អញស្មានតែមនុស្ស” ។

ដោយក្តីខឹងសម្បារ និងមិនអស់ចិត្តចំពោះពាក្យសម្តីមិនឱ្យតម្លៃនេះ PanCake បានបង្ហាញអារម្មណ៍តាមរយៈបណ្តាញទំនាក់ទំនងសង្គម ក្នុងន័យតបទៅកាន់បុគ្គលដែលមាក់ងាយខ្លួនវិញ ដោយប្រាប់ឱ្យបុគ្គលរូបនោះមើលខ្លួនសិនមុនមើលងាយអ្នកដទៃ ព្រោះបើប្រៀបធៀបគ្នា អាចនឹងអន់ជាងអ្នកដទៃក៏ថាបាន។

បើទោះបីសាមុីខ្លួនមិនមានការលម្អិតច្រើនជុំវិញរឿងរ៉ាវនេះ តែក៏មានសាធារណជនជាច្រើន បានចូលមកបង្ហាញបទពិសោធដែលខ្លួនធ្លាប់ជួបស្រដៀងគ្នា ទាក់ទងនឹងឥរិយាបថបុគ្គលិកមួយចំនួន របស់ក្រុមហ៊ុនដឹកជញ្ជូនខាងលើផងដែរ និងឱ្យយោបល់ក្រុមហ៊ុនផ្ទាល់ គួរមានណែនាំបុគ្គលិកខ្លួនណាដែលមានអប្បកិរិយាមិនល្អបែបនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម