ព័ត៌មានជាតិ
នាវាទេសចរណ៍សញ្ជាតិ BAHAMAS នាំភ្ញៀវទេសចរជិត៦រយនាក់ ចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ
ទំព័រហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃសុក្រ ១០ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរចំនួន៥៩២នាក់ចូលចតនៅកំពង់ផែរយៈពេលមួយថ្ងៃ។

នាវាឈ្មោះ ឈ្មោះ SEABOURN ENCORE ២១០.៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងទៀតថានាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០៤ នាក់ (ស្រី ១០២ នាក់) មាន ៤៧ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៩២ នាក់ (ស្រី ៣០៧ នាក់) មាន ២២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៣២ នាក់) និងអង់គ្លេស (១០៦) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។

នាវានេះ បានចូលចតនៅប្រទេសថៃ មុនចូលចតនៅក្នុងដែនសមុទ្រកម្ពុជា នៅព្រឹកនេះ រួចហើយនៅម៉ោង ៨ យប់នេះ នាវានេះ នឹងចាកចេញពីកម្ពុជា ធ្វើដំណើរទៅប្រទេសវៀតណាមបន្ត។

គួររម្លឹកថា កាលពីថ្ងៃម្សិលមិញ ទី០៦ ខែកុម្ភៈ នាវាទេសចរណ៍ចំនួន២ គ្រឿង បាននាំយកភ្ញៀវទេសចរ២១៧២នាក់ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា។ នាវាទាំងពីរគ្រឿងនោះ បានចាកចេញពីកម្ពុជា នៅយប់ថ្ងៃដដែល ដោយធ្វើដំណើរបន្តទៅកាន់ប្រទេសវៀតណាម។
សូមជម្រាបបន្តិចថា ក្នុងឆ្នាំ២០២៤ កន្លងទៅ យ៉ាងហោចណាស់ មានភ្ញៀវទេសចរលើសពី៦ម៉ឺននាក់បានធ្វើដំណើរតាមផ្លូវទឹកចូលមកក្នុងប្រទេសកម្ពុជា។

គួរឱ្យដឹងថា ពេញ១ឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ ដោយកើនឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ភ្ញៀវទេសចរបរទេសមកលេងកម្ពុជាច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក។ ការណ៍នេះ នាំឱ្យកម្ពុជារកចំណូលបានជាង ៣,៦៣ ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


