ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
មន្ត្រីអាមេរិកបញ្ជាក់ថា ពួកគេបានរកឃើញបំណែកយន្តហោះធុនតូចមួយគ្រឿងដែលបាត់ចេញពីរ៉ាដា នៅរដ្ឋអាឡាស្កាហើយ រីឯមនុស្សជិះក្នុងនោះចំនួន១០ គឺស្លាប់ទាំងអស់។

តាមការចុះផ្សាយរបស់ ABC នៅថ្ងៃសៅរ៍ទី៨ខែកុម្ភៈឆ្នាំ២០២៥ ឧទ្ធម្ភាគចក្ររបស់ក្រុមសង្គ្រោះ បានរកឃើញបំណែកយន្តហោះនៅលើទឹកកក ក្នុងចម្ងាយប្រហែល១៩គីឡូម៉ែត្រពីឆ្នេរសមុទ្រទីក្រុង Nome។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនដឹងទេថាតើយន្តហោះនេះធ្លាក់ដោយសារមូលហេតុអ្វី។
សូមជម្រាបថា យន្តហោះខ្នាតតូចនេះជាប្រភេទ Cessna 208 Caravan មានដឹកមនុស្សចំនួន១០នាក់ ក្នុងដំណើរចេញពីទីក្រុង Unalakleet ទៅកាន់ទីក្រុង Nome ប៉ុន្តែវាបានបាត់ចេញពីរ៉ាដា ខណៈនៅសល់១០នាទីទៀតទើបដល់គោលដៅ។

ការធ្លាក់យន្តហោះនេះ គឺជាឧបទ្ទវហេតុធំទីបី ដែលញាំញីវិស័យអាកាសចរណ៍អាមេរិក ក្នុងរយៈពេលត្រឹមប្រាំបីថ្ងៃប៉ុណ្ណោះ។
កាលពីថ្ងៃទី២៩ខែមករា យន្តហោះពាណិជ្ជកម្មនិងឧទ្ធម្ភាគចក្រយោធា បានបុកគ្នានៅជិតរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដោយសម្លាប់មនុស្ស៦៧នាក់។
លុះមកដល់ថ្ងៃទី៣១ខែមករា យន្តហោះពេទ្យបានធ្លាក់នៅទីក្រុង Philadelphia ដោយសម្លាប់មនុស្ស ៦ នាក់ជិះក្នុងនោះ និងមនុស្សម្នាក់ទៀតនៅលើដី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


