ព័ត៌មានអន្ដរជាតិ
វៀតណាមកើបចំណូល ៨០០ លានដុល្លារ ពីការនាំចេញកាហ្វេនៅខែមករា
សមាគមកាហ្វេ-កាកាវវៀតណាមបានឱ្យដឹងថា វៀតណាមបាននាំចេញកាហ្វេចំនួន ១,៥៤ សែនតោន ដោយកើបចំណូលប្រមាណ ៧៩៩,៥ លានដុល្លារ នៅខែមករា។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

ក្នុងចំណោមសរុបនេះ ការនាំចេញកាហ្វេបៃតងមានចំនួន ១៣៧ ៥៦៨ តោន រកចំណូលបាន ៦៩៤,៩ លានដុល្លារ ដែលនេះបង្ហាញពីការធ្លាក់ចុះនៃបរិមាណ ៣៨,២ ភាគរយ ប៉ុន្តែកើនឡើងនៃតម្លៃ ៨,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញកាហ្វេកែច្នៃវិញ បានឈានដល់ ១៧ ០៦៧ តោន គិតជាប្រាក់ប្រមាណ ១០៤,៦ លានដុល្លារ។
អ្នកជំនាញលើកឡើងថា តម្លៃកាហ្វេកើនឡើង ចំពេលដែលតម្រូវការសកលរឹងមាំ ខណៈការផ្គត់ផ្គង់ធ្លាក់ចុះដោយសារតែបញ្ហាអាកាសធាតុ។ នៅឆ្នាំ ២០២៤ វៀតណាមបាននាំចេញកាហ្វេចំនួន ១,៣៥ លានតោន ជាមួយនឹងប្រាក់ចំណូល ៥,៦២ ប៊ីលានដុល្លារ ខណៈតម្លៃនាំចេញជាមធ្យមឈានដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ៤ ១៧៨ ដុល្លារ/តោន។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានកំណត់ទិសដៅផលិតកម្មកាហ្វេចំនួន ១,៩៨ លានតោនឆ្នាំនេះ ដែលជាគោលដៅខ្ពស់ជាងឆ្នាំមុនតិចតួច ខណៈក្រសួងកសិកម្មសហរដ្ឋអាមេរិកបានព្យាករពីកំណើននៃការប្រើប្រាស់កាហ្វេសម្រាប់ឆ្នាំដាំដុះ ២០២៤-២០២៥៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


