ចរាចរណ៍
រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់ផ្ងារជើងលើផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ
រថយន្ដកុងតឺន័រមួយគ្រឿងបើកចុះផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ លឿនជ្រុលក្រឡាប់ផ្ងារជើងបណ្ដាលកកស្ទះផ្លូវក្រោមដី ទាំងស្រុង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រោមដី (ស្ពានអាកាសស្ទឹងមានជ័យ)ក្នុងសង្កាត់ស្ទឹងមានជ័យទ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7460 ធ្វើដំណើរចុះមកផ្លូវក្រោមដី (ស្ពានអាកាសស្ទឹងមានជ័យ ) ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវកោង ក៏ក្រឡាប់អូសជាច្រើនម៉ែត្របណ្ដាលអោយអ្នកបើកបររងរបួសបែកក្បាល និងរលាត់ជើង។ ភ្លាមៗ បុរសទាំង២នាក់ បាននាំលូនចេញពីរថយន្ត រួចនាំគ្នាគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកើតហេតុរួចធ្វើការទំនាក់ទំនងទៅកាន់មន្រ្តីជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?