ព័ត៌មានអន្ដរជាតិ
ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិចត្រូនិចនៅទីសាធារណៈនៅឆ្នាំ២០២៦
ទីក្រុងហុងកុងនឹងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិចនៅទីសាធារណៈនៅពាក់កណ្តាលឆ្នាំ២០២៦ ខណៈដែលរដ្ឋាភិបាលទីក្រុងនេះបានជំរុញឲ្យមានការប្រឆាំងនឹងការជក់បារី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ខែកុម្ភៈនេះ។

មន្ត្រីកំពូលសុខាភិបាលរបស់ទីក្រុងហុងកុង លោក Lo Chung-mau បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយថា៖ «ដើម្បីការពារយុវជនរបស់យើង យើងជឿថា វាដល់ពេលហើយដើម្បីហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច»។
លោក Lo បានបន្ថែមថា៖«យើងនឹងចាប់ផ្តើមដោយច្បាប់ប្រឆាំងនឹងការកាន់កាប់ និងការប្រើប្រាស់នៅទីធារណៈ ហើយនៅពេលដែលសាធារណៈជនទម្លាប់ទៅនឹងការហាមឃាត់យើងនឹងហាមឃាត់នៅគ្រប់ទីកន្លែង»។
លោក Lo បាននិយាយថា គោលនយោបាយនេះបានផ្ដូចផ្ដើមឡើងជាលើកដំបូងកាលពីឆ្នាំមុន ជាការហាមប្រាមលើបារីអេឡិចត្រូនិច នឹងត្រូវបញ្ជូនទៅសភាក្នុងខែមេសា ជាមួយគោលដៅនៃការចូលជាធរមាននៅពាក់កណ្តាលឆ្នាំ២០២៦។
ជាផ្នែកមួយនៃការជំរុញផ្នែកនីតិបញ្ញត្តិរបស់ខ្លួន រដ្ឋាភិបាលហុងកុងក៏នឹងស្នើនៅក្នុងខែមេសាដើម្បីហាមឃាត់បារីដែលមិនមានរសជាតិ menthol។

ការជក់បារីនៅតែជារឿងធម្មតានៅក្នុងទីក្រុងហុងកុង ទោះបីជាទីក្រុងនេះបានហាមឃាត់ការនាំចូល ផលិត និងលក់បារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ក្នុងខែមេសាឆ្នាំ២០២២ ក៏ដោយ។
មនុស្សជាច្រើនដែលនៅតែជក់បារីនៅក្នុងទីក្រុងហុងកុង ពឹងផ្អែកលើការនាំចូលខុសច្បាប់ ខណៈវាបានក្លាយទៅជាឧបករណ៍ប្រើប្រាស់ជាគ្រឿងញៀនកម្សាន្ត។ ទោះយ៉ាងណាអាជ្ញាធរហុងកុងសង្ឃឹមថាច្បាប់ថ្មីនឹងកាត់បន្ថយអត្រាការជក់បារីមកត្រឹម ៧,៨ ភាគរយនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ៩,១ ភាគរយនៅឆ្នាំ២០២៣។
យោងតាមច្បាប់ឆ្នាំ ២០២២ អ្នកដែលនាំចូលបារីអេឡិចត្រូនិចអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានដុល្លារហុងកុង (២៥៧,០០០ដុល្លារអាមេរិក) ខណៈដែលអ្នកលក់ និងអ្នកផលិតអាចជាប់គុករហូតដល់៦ខែ។
គួរបញ្ជាក់ថាបារីអេឡិចត្រូនិចប៉ុន្មានឆ្នាំចុងក្រោយនេះបានក្លាយជាបារីដែលពេញនិយមជាពិសេសក្នុងចំណោមយុវវ័យ។ដើម្បីទប់ស្គាល់នឹងផលប៉ះពាល់ពីបារីសម័យទំនើបនេះ កាលពីឆ្នាំមុនមានប្រទេសប្រហែល ៣៥ហាមឃាត់ការលក់បារីអេឡិចត្រូនិច នេះបើយោងតាមអង្គការសុខភាពពិភពលោក(WHO)៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


