ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងប្រកាសពន្ធសងសឹក លើប្រទេសដាក់ពន្ធលើទំនិញអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោកគ្រោងប្រកាសផែនការដាក់ «ពន្ធសងសឹកឱ្យស្មើភាពគ្នា» លើគ្រប់ប្រទេសទាំងអស់ដែលដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ត្រាំ បញ្ជាក់ការណ៍នេះជាថ្មីម្ដងទៀត ទៅកាន់អ្នកកាសែតនៅ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យអូវ៉ល នៃសេតវិមាន ខណៈលោកចុះហត្ថលេខាលើការបញ្ជាទិញចំនួន ២ ដែលបញ្ចប់ការលើកលែងពន្ធដែកថែប និងអាលុយមីញ៉ូមនាំចូល ហើយបង្កើនពន្ធលើលោហៈទាំង២ដល់ ២៥ ភាគរយ ។ លោកឱ្យដឹងផងដែរថា លោកកំពុងពិចារណាដាក់ពន្ធលើរថយន្ត បន្ទះឈីប និងថ្នាំពេទ្យជាដើម។
ពេលសួរអំពីលទ្ធភាពដែលប្រទេសផ្សេងទៀតអាចនឹងសងសឹកប្រឆាំងពន្ធរបស់សហរដ្ឋអាមេរិក លោក ត្រាំ បាននិយាយថា៖ «ខ្ញុំមិនខ្វល់ទេ»។ លោកបន្តថា៖ «វាមិនយុត្តិធម៌ទេដែលប្រទេសផ្សេងទៀតបានទាញយកផលប្រយោជន៍ពីយើងអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនៅសុខៗ បែរជាយើងមិនអាចដាក់ពន្ធលើគេវិញ»។

លោក ត្រាំ បានប្រាប់បណ្ដាញទូរទស្សន៍ Fox News ក្នុងបទសម្ភាសន៍ថា លោកនឹងប្រកាស «ផែនការដ៏ស្មុគ្រស្មាញ» សម្រាប់ពន្ធគយសងសឹក ប្រហែលជាថ្ងៃចន្ទ ឬថ្ងៃអង្គារ។
គួរគូសបញ្ជាក់ថា ពាក្យពន្ធសងសឹកឱ្យស្មើភាពគ្នា ឬ Reciprocal Tariff របស់ ត្រាំ សំដៅទៅលើគំនិតនៃការដំឡើងពន្ធលើប្រទេសផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងពន្ធដែលពួកគេបានដាក់លើទំនិញរបស់សហរដ្ឋអាមេរិក។
ជារឿយៗ លោក ត្រាំ បានប្រកែកថា សហរដ្ឋអាមេរិករងភាពអយុត្តិធម៌នៅក្នុងពាណិជ្ជកម្ម ដូច្នេះលោកបានប្រើពន្ធគយប្រភេទនេះ ជាមធ្យោបាយមួយដើម្បីបង្កើតភាពស្មើគ្នា ដោយធ្វើឱ្យប្រាកដថា ប្រទេសផ្សេងទៀតបង់ពន្ធស្រដៀងគ្នាលើការនាំចូលរបស់ខ្លួនគេទៅកាន់សហរដ្ឋអាមេរិក ដូចដែលសហរដ្ឋអាមេរិកត្រូវបង់ពន្ធលើការចេញរបស់ខ្លួនទៅកាន់ប្រទេសរបស់ពួកគេដែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច