ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសថាចង់ធ្វើការជាមួយរុស្ស៊ី និងចិន ដើម្បីកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្តួចផ្តើមការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីដាក់កម្រិតលើសមត្ថភាពឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ ជាមួយគោលបំណងកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរជាសកល។

លោក ត្រាំ បានសង្កត់ធ្ងន់ថា ការរំសាយអាវុធនុយក្លេអ៊ែរនឹងជាអាទិភាពក្នុងអាណត្តិទីពីរដ៏មានសក្តានុពលរបស់លោក។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងស្របតាមសន្ធិសញ្ញា New START រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលកំណត់ក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ និងប្រព័ន្ធចែកចាយ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៦។
លោក ត្រាំ បានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងពីមុនដើម្បីចូលរួមជាមួយប្រទេសចិនក្នុងការចរចាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ត្រូវបានរារាំងដោយជំងឺរាតត្បាតកូវីដ១៩។ ឥឡូវនេះ លោកព្យាយាមចូលរួមក្នុងកិច្ចពិភាក្សាត្រីភាគី ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាកំណត់នោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ពីអតិរេកអាវុធនុយក្លេអ៊ែរជាសកល និងការផ្លាស់ប្ដូរទិសដៅវិនិយោគទៅលើវិស័យផ្សេងទៀតក្រៅតែពីការវិនិយោគលើអាវុធនុយក្លេអ៊ែរ។
មេដឹកនាំអាមេរិក បានលើកឡើងថា៖ «គ្មានហេតុផលសម្រាប់ពួកយើងត្រូវចំណាយប្រាក់ជិត ១ទ្រីលានដុល្លារ លើវិស័យយោធានោះទេ។ គ្មានហេតុផលណាដែលអ្នកនឹងត្រូវចំណាយ ៤០០ពាន់លានដុល្លារទេ។ ប្រទេសចិននឹងចំណាយអស់ចំនួន ៤០០ ពាន់លានដុល្លារ។ ខ្ញុំនឹងនិយាយថា យើងអាចដោះស្រាយបញ្ហានេះ។ យើងអាចចំណាយលើរឿងផ្សេងទៀតបាន»។
លោក ត្រាំ បានអះអាងថា វាមិនសំខាន់សម្រាប់លោកទេថាតើកិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅទីណា តែអ្វីដែលសំខាន់គឺលទ្ធផលដែលទទួលបាន។
លោកបាននិយាយថា៖ «ពួកយើងមានច្រើនរួចហើយ អ្នកអាចបំផ្លាញពិភពលោកបាន ៥០ដង ១០០ដង។ ចិនកំពុងព្យាយាមតាមទាន់ ព្រោះពួកគេនៅពីក្រោយយ៉ាងខ្លាំង ប៉ុន្តែក្នុងរយៈពេលប្រាំ ឬប្រាំមួយឆ្នាំទៀត ពួកគេនឹងតាមទាន់»៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


