ព័ត៌មានអន្ដរជាតិ
សេតវិមាន បន្ទោស ខ្យល់ ដែលធ្វើឲ្យលោក Biden ជំពប់ជើងដួលលើជណ្តើរយន្តហោះ Air Force One
សេតវិមានបានស្តីបន្ទោសទៅលើ “ខ្យល់” ដែលធ្វើឲ្យលោក Biden ជំពប់ជើងដួលលើជណ្តើរយន្តហោះ Air Force One ហើយបានអះអាងថា លោកមានសុខភាពល្អ ១០០ភាគរយ។

ប្រធានាធិបតីអាមេរិកអាយុ៧៨ឆ្នាំរូបនេះ បានជំពប់ជើងដួល៣ដង នៅពេលដែលលោកឡើងជណ្តើរយន្តហោះនៅឯមូលដ្ឋាន Joint Base Andrews ក្នុងរដ្ឋ Maryland។
ប្រធានាធិបតីវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិករូបនេះ បានព្យាយាមក្រោកឡើងវិញបន្ទាប់ពីការដួល។

នៅពេលចូលក្នុងយន្តហោះ អនុលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់ក្រុមអ្នកកាសែតថា លោកមានសុខភាពល្អ១០០ភាគរយ ហើយត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងទីក្រុង Atlanta។
លោកស្រីក៏បាននិយាយផងដែរថា “ខ្យល់នៅខាងក្រៅល្អណាស់។ វាមានខ្យល់ខ្លាំង។ ខ្ញុំស្ទើរតែមិនអាចឡើងជណ្តើរដោយខ្លួនឯងបាន”។

ខ្យល់គឺមានល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោង នៅឯមូលដ្ឋាន Joint Base Andrews ខណៈពេលដែលលោកប្រធានាធិបតីកំពុងឡើងជិះយន្តហោះ។
គួរបញ្ជាក់ថា លោកនិងអនុប្រធានាធិបតីលោកស្រី Kamala Harris កំពុងធ្វើដំណើរទៅកាន់ទីក្រុង Atlanta នៃរដ្ឋ Georgia ដើម្បីជួបសហគមន៍ដែលរងគ្រោះដោយការបាញ់ប្រហារកាលពីថ្ងៃពុធ ដែលបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Joe Biden ជំពប់ជើងដួលច្រើនដង ខណៈពេលឡើងយន្តហោះប្រធានាធិបតី (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


