Connect with us

ជីវិតកម្សាន្ដ

តារាល្បីៗណាខ្លះ? នឹងមានវត្តមាននៅប្រាសាទបាយ័ន ក្នុងកម្មវិធី BVLGARI AETERNA 2025

បានផុស

នៅ

ជាការពិតណាស់កម្មវិធី BVLGARI Aeterna 2025 លំដាប់ថ្នាក់ពិភពលោក បានជ្រើសរើសទឹកដីខេត្តសៀមរាបធ្វើជាទីតាំងបង្កើតកម្មវិធីដែលនឹងធ្វើឡើងនៅបរិវេណប្រាសាទបាយ័ន ថ្ងៃទី21 ខែកុម្ភៈ នេះហើយ។

តាមប្រភពបានឲ្យដឹងថា តារាល្បីៗតាមបណ្ដាប្រទេសដែលជាអ្នកតំណាងឲ្យ BVLGARI ដូចជា តារាខ្មែរ តារាចិន តារាកូរ៉េ តារាថៃ និងតារាហូលីវូដ នឹងមកជួបជុំគ្នានៅទឹកដីកម្ពុជា ដើម្បីចូលរួមបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយនេះដូចកាលពីឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេបានរំពឹងថា Lisa និង Mingyu នឹងបង្ហាញវត្តមាន ហើយចំពោះតារាចិនគេប្រាកដចិត្តថា Lui Yifei និង​ Yang Yang តារាសម្ដែងលំដាប់ហូលីវូដ​ Anne Hathaway និង Zendaya ក៏នឹងមកចូលរួមផងដែរ។ លើសពីនោះ មហាសេដ្ឋីមកពីជុំវិញពិភពលោក ក៏ត្រូវបានអញ្ជើញឲ្យចូលរួម ព្រមទាំងសេដ្ឋីនៅប្រទេសកម្ពុជាក៏នឹងមានកិត្តិយសបង្ហាញវត្តមានទៀតផង។

កាលពីឆ្នាំ2024កន្លងទៅនេះ BVLGARI បានប្រារព្ធពិធីនៅឯប្រទេសសិង្ហបុរី ដែលមានវត្តមានរបស់តារាល្បីៗដូចជា កញ្ញា ស៊ីន យូប៊ីន ជាអ្នកតំណាងឲ្យកម្ពុជា តារាកូរ៉េគឺ Kim Jiwon។ ចំណែកឯ ឆ្នាំ2025នេះ កញ្ញា ស៊ីន យូប៊ីន មានកិត្តិយសធ្វើជាម្ចាស់ផ្ទះទទួល BVLGARI៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម