ជីវិតកម្សាន្ដ
ទោះវ័យកាន់តែច្រើន លោក ហួរ ឡាវី នៅតែអាចប្រើសំឡេងច្រៀងស្រែកបានល្អ ខណ:សុខភាពក៏រឹងមាំ
ជាការពិតណាស់ទស្សនិកជនដឹងថា តារាចម្រៀងសំនៀងស្អកលោកគ្រូ ហួរ ឡាវី គឺតារាចម្រៀងល្បីល្បាញជំនាន់ដើមដែលមានបទចម្រៀងល្បីៗជាច្រើនបទ ដែលលោកបានបកស្រាយដូចជាបទ «សែនអាល័យ» និងបទ «ថ្ងៃណាបំភ្លេចអូនបាន» ជាដើម។

តារាចម្រៀងជើងចាស់ល្បីឈ្មោះ លោកគ្រូហួរ ឡាវី បានបម្រើវិស័យសិល្ប:មានរយ:ពេលប្រមាណ៥០ ឆ្នាំហើយ។ ម្យ៉ាងទៀតទោះបីជាអំឡុងមួយរយ:ចុង ក្រោយនេះលោកគ្រូ ហួរ ឡាវីហាក់មិនសូវមានទីផ្សារចម្រៀងដោយសារការវិវត្តន៍តាមវ័យក៏ពិតមែនតែស ម្រាប់ការគាំទ្រនិងប្រជាប្រិយភាពនៅតែរក្សាបានមិនមានការចុះថមថតទេ ។
ស្របពេលនេះជាមួយគ្នានេះមានការបង្ហើបឲ្យដឹងពីតារាចម្រៀងលោក សុះ ម៉ាច ថាថ្វីត្បិតលោកគ្រូ ហួរឡាវី មានវ័យប្រមាណ ៨០ឆ្នាំ លោកនៅតែអាចប្រើសំឡេងច្រៀងស្រែកបានល្អ ហើយសុខភាពក៏រឹងមាំ។ លោក សុះ ម៉ាច បានលើកឡើងថារៀមច្បងហួរឡាវីលេងម៉ូដសក់ហាយឡាយខ្ញុំសូមចាញ់ ចាញ់ទាំងអាយុច្រើន ៨០ឆ្នាំ នៅច្រៀងនៅស្រែកបានសុខភាពក៏រឹងមាំ។
លោក សុះ ម៉ាច បានបន្ថែមថា “ខ្ញុំមិនដឹងថាបានដូចគាត់ឬអត់នោះទេជូនពរបងសុខភាពល្អនិងអាយុវែង គ្រប់រៀមច្បងទាំងអស់ជានិម្មិតរូបរបស់ខ្ញុំគឺ ខ្ញុំតែងតែគោរពឲ្យតម្លៃពួកគាត់ជានិច្ច”។

លោកគ្រូ ហួរ ឡាវី បច្ចុប្បន្នត្រូវបានគេដឹងថា លោកកំពុងប្រើជីវិតរស់នៅយ៉ាងសាមញ្ញក្នុងផ្ទះមួយក្នុងរា ជធានីភ្នំពេញតែរឿងដែលធ្វើឲ្យអ្នកគាំទ្រមានការអាណិតនោះ គឺលោកគ្រូហាក់កណ្ដោចកណ្ដែងបន្ទាប់ភរិយារបស់លោកបានទទួលមរណភាពទៅទាំងអាល័យដោយសារជំងឺកូវីដ-១៩ ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


