ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង រិះគន់អាមេរិកជុំវិញរឿងលក់នាវាមុជទឹកនុយក្លេអ៊ែរឲ្យអូស្ត្រាលី
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចេញការថ្កោលទោសយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS នាពេលថ្មីៗនេះ ដោយអះអាងថា វាបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពក្នុងតំបន់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA នៅថ្ងៃទី២០កុម្ភៈចុះផ្សាយរិះគន់អាមេរិក ដែលធ្វើកិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារជាមួយអូស្ត្រាលី ក្នុងការបង្កើនឧស្សាហកម្មនាវាមុជទឹករបស់ខ្លួន។ អូស្ត្រាលី បានប្រគល់ប្រាក់ជាលើកដំបូងចំនួន ៥០០លានដុល្លារឲ្យអាមេរិក នៅក្រោមកិច្ចព្រមព្រៀងមួយនេះ ខណៈការដឹកជញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Virginia នឹងចាប់ផ្ដើមនៅដើមទសវត្សរ៍ឆ្នាំ២០៣០ខាងមុខ។
នេះមិនមែនជាលើកទីមួយទេ ដែលកូរ៉េខាងជើងបង្ហាញការព្រួយបារម្ភលើសន្ធិសញ្ញា AUKUS។ នៅឆ្នាំ២០២១ បន្ទាប់ពីការប្រកាសដំបូងនៃកិច្ចព្រមព្រៀង ទីក្រុងព្យុងយ៉ាងបានប្រកូកប្រកាសថា សកម្មភាពបែបនេះអាចបង្កឲ្យមាន «ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ» នៅក្នុងតំបន់។ រដ្ឋាភិបាលកូរ៉េខាងជើង ព្រមានថា កិច្ចព្រមព្រៀងនេះអាចនឹង«រំខានដល់តុល្យភាពយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
កិច្ចព្រមព្រៀង AUKUS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ រវាងអូស្ត្រាលី អង់គ្លេស និងអាមេរិក មានគោលបំណងពង្រឹងសមត្ថភាពការពាររបស់ប្រទេសអូស្ត្រាលី ចំពេលមានភាពតានតឹងកើនឡើងនៅឥណ្ឌូប៉ាស៊ីហ្វិក។ ខណៈពេលដែលអ្នកគាំទ្រអះអាងថាវាបម្រើជាវិធានការប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់ អ្នករិះគន់ រួមទាំងកូរ៉េខាងជើង និងចិនបានប្រកែកថា វាអាចបង្កើនភាពតានតឹងផ្នែកយោធា និងបង្កឲ្យមានការប្រកួតប្រជែងសព្វាវុធ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


