ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រាប់ថា សាកសពម្នាក់ដែលហាម៉ាសប្រគល់ឲ្យ មិនមែនជាចំណាប់ខ្មាំងទេ
យោធាអ៊ីស្រាអែល បាននិយាយថា សាកសពមួយក្នុងចំណោមសាកសពដែលក្រុមហាម៉ាស់ដោះលែងនោះ មិនមែនជាចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សាឡើយ ហើយបានចោទប្រកាន់ក្រុមហាម៉ាសថាបានរំលោភលើបទឈប់បាញ់។

យោងតាមយោធាអ៊ីស្រាអែលនៅថ្ងៃសុក្រទី២១កុម្ភៈនេះ សាកសព២នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថាជាទារកឈ្មោះ Kfir Bibas និងបងប្រុសរបស់គេអាយុ ៤ឆ្នាំឈ្មោះ Ariel ខណៈដែលសាកសពទី៣ដែលត្រូវបានគេសន្មត់ថាជាម្តាយរបស់ពួកគេឈ្មោះ Shiri ត្រូវបានគេរកឃើញថាមិនមែនជាចំណាប់ខ្មាំងណាមួយឡើយ។ យោធាអ៊ីស្រាអែល បានបន្ថែមថា ឥឡូវសាកសពនោះមិនទាន់អាចសម្គាល់អត្តសញ្ញាណទេ។
សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល បានទាមទារឲ្យមានការប្រគល់ត្រឡប់មកវិញនូវសាកសពរបស់ Shiri និងចំណាប់ខ្មាំងទាំងអស់ ដោយបញ្ជាក់ទៀតថា៖ «នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតដោយក្រុមភេរវករហាម៉ាស ដែលត្រូវមានកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងក្នុងការប្រគល់ចំណាប់ខ្មាំងដែលបានស្លាប់ចំនួន ៤នាក់»។
យ៉ាងណាមិញ មិនមានប្រតិកម្មភ្លាមៗពីក្រុមហាម៉ាសទេ។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានប្រគល់មឈូសខ្មៅចំនួន៤ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាអដ្ឋិធាតុរបស់ក្មេងប្រុស២នាក់ ម្តាយរបស់ពួកគេ និងបុរសម្នាក់ទៀតឈ្មោះ Oded Lifshitz នៅក្រោមបទឈប់បាញ់នៅហ្គាហ្សា ដែលបានព្រមព្រៀងកាលពីខែមករា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងការសម្របសម្រួលពីកាតា និងអេហ្ស៊ីប។

ការប្រគល់នេះ ជាការប្រគល់សាកសពលើកដំបូង ដែលធ្វើឡើងក្រោមកិច្ចព្រមព្រៀងបច្ចុប្បន្ន។
យោធាអ៊ីស្រាអែល បានប្រាប់ថា កុមារ Bibas ត្រូវបានសម្លាប់ពេលជាប់ឃុំខ្លួនក្នុងខែវិច្ឆិកាឆ្នាំ២០២៣។ ចំណែកឯការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយមុននេះថា លោក Lifshitz ត្រូវបានសម្លាប់ដោយក្រុមជីហាតអ៊ីស្លាម ដែលជាក្រុមសកម្មប្រយុទ្ធមួយផ្សេងទៀតនៅហ្គាហ្សា។
ការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីខែតុលាឆ្នាំ២០២៣បានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ ហើយចំណាប់ខ្មាំងចំនួន ២៥១នាក់ត្រូវបានចាប់ខ្លួនទៅតំបន់ហ្គាហ្សា។ យុទ្ធនាការយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែល ដែលសងសឹកលើក្រុមហាម៉ាស បានសម្លាប់មនុស្សប្រហែល ៤៨ ០០០នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


