ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មរដ្ឋមន្ត្រីរវ៉ាន់ដាដែលគាំទ្រក្រុមឧទ្ធាមនៅកុងហ្គោ
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រទេសរវ៉ាន់ដា និងសមាជិកជាន់ខ្ពស់នៃក្រុមប្រដាប់អាវុធក្នុងជម្លោះនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ខណៈដែលក្រុមឧទ្ទាម M23 នៅទីនោះបន្តការវាយលុកជំរុញឱ្យមានជនភៀសខ្លួនទៅកាន់ប្រទេសប៊ូរុនឌីយ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ខែកុម្ភៈនេះ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា បុគ្គលពីររូបនិងអង្គភាពពីរជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការរំលោភសិទ្ធិមនុស្សនៅក្នុង DRC។ អ្នកដែលត្រូវបានដាក់ទណ្ឌកម្ម្មរួមមាន រដ្ឋមន្ត្រីការបរទេសនៃប្រទេសរវ៉ាន់ដាលោក James Kabarebe ដោយសារតែលោកគាំទ្រក្រុមប្រដាប់អាវុធ M23 និងលោក Lawrence Kanyuka Kingston សមាជិកជាន់ខ្ពស់ និងជាអ្នកនាំពាក្យសម្រាប់សម្ព័ន្ធទន្លេកុងហ្គោ ដែលគ្រប់គ្រងក្រុមហ៊ុនរបស់ M23 និងក្រុមហ៊ុនចំនួនពីរនៅក្នុងចក្រភពអង់គ្លេស និងប្រទេសបារាំង។
មិនមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសរវ៉ាន់ដាដែលបដិសេធការចោទប្រកាន់ពីអង្គការសហប្រជាជាតិ អាមេរិក និងប្រទេសមួយចំនួនទៀតថាខ្លួនគាំទ្រក្រុម M23 ខាងយោធានោះទេ។
រវ៉ាន់ដាបានចោទប្រកាន់ DRC ពីបទផ្តល់ជម្រកដល់ FDLR ដែលជាក្រុមប្រដាប់អាវុធបង្កើតឡើងដោយក្រុមHutusដែលបានចូលរួមក្នុងការសម្លាប់រង្គាលក្រុមជនជាតិ Tutsis ក្នុងអំឡុងការប្រល័យពូជសាសន៍រវ៉ាន់ដា ឆ្នាំ ១៩៩៤ ។ រដ្ឋាភិបាល DRC បានចោទប្រកាន់ប្រទេសរវ៉ាន់ដាមាន «មហិច្ឆតាអ្នកពង្រីកនិយម» និងកំពុងលួចយករ៉ែដ៏ច្រើនសន្ធឹកសន្ធាប់។ ពួកឧទ្ទាមនេះបានទទួលផលចំណេញយ៉ាងច្រើននៅភាគខាងកើត DRC បន្ទាប់ពីបានដណ្តើមយកទីក្រុង Goma និង Bukavu។

ពាក់ព័ន្ធបញ្ហានេះដែរប្រទេសអាល្លឺម៉ង់បានក៏បានកោះហៅឯកអគ្គរដ្ឋទូត រវ៉ាន់ដា ប្រចាំទីក្រុងប៊ែរឡាំង ដើម្បីតវ៉ាប្រឆាំងនឹងការរីកចំរើនរបស់ M23 នៅភាគខាងកើត DRCផងដែរ។ អាល្លឺម៉ង់ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភច្បាប់អន្តរជាតិ និងអំពាវនាវឲ្យរវ៉ាន់ដាដកកងទ័ពរបស់ខ្លួនចេញពីកុងហ្គោ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថាជម្លោះនៅក្នុង DRC បានជំរុញឱ្យមានលំហូរជនភៀសខ្លួនដ៏ធំបំផុតចូលប្រទេសប៊ូរុនឌីក្នុងរយៈពេល២៥ ឆ្នាំមិនធ្លាប់មាន ខណៈដែលមនុស្សប្រហែល ៣០០០០នាក់បានឆ្លងកាត់ព្រំដែនដើម្បីគេចចេញពីការឈានទៅមុខរបស់ពួកឧទ្ទាម។
ជាមួយគ្នានេះការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ OHCHR បានបញ្ជាក់កាលពីថ្ងៃអង្គារថា ពួកឧទ្ទាមM23 បានសម្លាប់កុមារនៅ Bukavu ខណៈពួកឧទ្ទាមនេះមួយចំនួនក៏មិនទាន់គ្រប់អាយុផងដែរ។ OHCHR អំពាវនាវឱ្យប្រទេសរវ៉ាន់និង M23 គោរពសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ទោះយ៉ាងណាការស្លាប់របស់មនុស្សជាច្រើនត្រូវបានM23បដិសេដនិងទំលាក់កំហុសទៅលើកងទ័ពDRCទៅវិញ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


