ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាម M23 នៅកុងហ្គោ ប្រកាសបទឈប់បាញ់ជាឯកតោភាគី
ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរវ៉ាន់ដា បានដណ្តើមទីក្រុង Goma នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានប្រកាសបទឈប់បាញ់ជាឯកតោភាគីកាលពីថ្ងៃចន្ទ ក្នុងហេតុផលមនុស្សធម៌ បន្ទាប់ពីការអំពាវនាវឱ្យមានការបើកច្រករបៀងសុវត្ថិភាពសម្រាប់ផ្តល់ជំនួយឲ្យមនុស្សរាប់សែននាក់ដែលផ្លាស់ទីលំនៅ។ នេះបើយោងតាមការចេញផ្សាយរបស់ The Guadian នៅថ្ងៃទី៤ខែកុម្ភៈនេះ។

ក្រុមឧទ្ទាម M23 បាននិយាយថា បទឈប់បាញ់ចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ សេចក្តីប្រកាសនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សយ៉ាងហោចណាស់៩០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាកាលពីសប្តាហ៍មុននៅទីក្រុង Goma រវាងក្រុមឧទ្ទាម និងកងកម្លាំងកុងហ្គោ។
ការប្រយុទ្ធគ្នាចុងក្រោយនេះ បានបង្ខំឱ្យមនុស្សរាប់សែននាក់ដែលបានភៀសខ្លួនដោយសារជម្លោះជាច្រើនឆ្នាំពីមុន រត់ភៀសខ្លួនម្តងទៀត។ មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសរវ៉ាន់ដានៅក្បែរនោះ។ M23 ក៏ត្រូវបានចោទថា កំពុងដណ្ដើមតំបន់ផ្សេងទៀតភាគខាងកើតកុងហ្គោ និងឆ្ពោះទៅកាន់ទីក្រុងមួយផ្សេងទៀតគឺ Bukavu ប៉ុន្តែ ក្រុមឧទ្ទាម បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមិនមានបំណងចង់ដណ្តើមយកទីក្រុង Bukavu នោះទេ។

ការប្រកាសរបស់ពួកឧទ្ទាមនេះ ក៏បានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលរួមមួយនៅសប្តាហ៍នេះផងដែរ ដោយប្រទេសក្នុងតំបន់អាហ្វ្រិកខាងត្បូង និងខាងកើតនឹងអំពាវនាវឱ្យមានបទឈប់បាញ់។ ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 បានជំរុញឱ្យភាគីក្នុងជម្លោះត្រឡប់ទៅរកការចរចាឡើងវិញផងដែរ។
ចំពោះអាជ្ញាធរកុងហ្គោបាននិយាយថា ពួកគេបើកចំហសម្រាប់ការពិភាក្សាដើម្បីដោះស្រាយជម្លោះ ប៉ុន្តែថាការសន្ទនាបែបនេះត្រូវតែធ្វើឡើងនៅក្នុងបរិបទនៃកិច្ចព្រមព្រៀងសន្តិភាពពីមុន ខណៈរវ៉ាន់ដា និងពួកឧទ្ទាមបានចោទប្រកាន់រដ្ឋាភិបាល DRC ពីបទបំពានលើកិច្ចព្រមព្រៀងពីមុន។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម M23 ត្រូវបានគាំទ្រដោយកងទ័ពប្រហែល៤០០០ នាក់មកពីប្រទេសរវ៉ាន់ដា នេះបើយោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលជាចំនួនច្រើនជាងកាលពីឆ្នាំ ២០១២ ដែលពួកគេធ្លាប់បានកាន់កាប់ទីក្រុង Goma ក្នុងរយៈពេលខ្លី បន្ទាប់មកបានដកខ្លួនចេញក្រោយរងសម្ពាធអន្តរជាតិ។
ក្រុមឧទ្ទាម M23 នេះគឺជាក្រុមដ៏មានឥទ្ធិពលបំផុតក្នុងចំណោមក្រុមប្រដាប់អាវុធជាង ១០០ ដែលប្រជែងគ្នាដើម្បីគ្រប់គ្រងនៅភាគខាងកើតDRC ជាតំបន់មានទ្រព្យសម្បត្តិរ៉ែរាប់ពាន់លានដុល្លារ មានសារៈសំខាន់ចំពោះបច្ចេកវិទ្យាជាច្រើនរបស់ពិភពលោក៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


