ព័ត៌មានជាតិ
កម្ពុជា និងរវ៉ាន់ដា លើកលែងទិដ្ឋាការសម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសរវ៉ាន់ដា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសរវ៉ាន់ដា ដោយភាគីទាំងពីរបានជជែកពីការជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងនោះ ភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

អមជាមួយកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Olivier Jean Patrick Nduhungirehe រដ្ឋមន្ត្រីការបរទេសរវ៉ាន់ដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរផងដែរ។ នេះបើតាមក្រសួងការបរទេសកម្ពុជា។
ការចុះហត្ថលេខាលើឯកសារទាំងពីរខាងលើ ត្រូវបានក្រសួងការបរទេស ចាត់ទុកថា ជាជំហានដ៏សំខាន់ឆ្ពោះទៅពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរវ៉ាន់ដា។

ជំនួបទ្វេភាគីដែលធ្វើឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងទីក្រុងគីហ្គាលី ភាគីទាំងពីរក៏បានពិភាក្សាក្នុងការរិះរកមធ្យោបាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសនោះទៅលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


